leftcenterrightdel
សិស្សវៀតណាមចូលរួមការប្រកួតREGENERON ISEF 2021 (រូបថត៖ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម)

REGENERON ISEF 2021 ត្រូវបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានសិស្សចូលរួមចំនួន ១,៨៩៣នាក់ មកពីប្រទេសនិងតំបន់ដែនដី         ចំនួន ៨១។ ចំនួនសរុបនៃគម្រោងឈ្នះរង្វាន់គឺ ៣៨២ ក្នុងចំណោមគម្រោង ១.៤៣១ (ស្មើនឹង ២៦,៦៧%) ។ វៀតណាមមានគំរោងចូលរួម ៧ និងជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៣៤ ដែលមានគំរោងឈ្នះរង្វាន់ក្នុងការប្រកួតនេះ។

សិស្សវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការប្រកួតពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ ខែឧសភា តាមប្រព័ន្ធវីដេអូដែលរៀបចំដោយ គណៈកម្មការរៀបចំ REGENERON ISEF 2021 ដែលរួមចំណែកដល់ជោគជ័យនៃការប្រកួតនិងទទួលបានការវាយតម្លៃខ្ពស់​ពី​មិត្ដិភក្ដិអន្ដរជាតិ៕

បកប្រែដោយ Pham Diep