ទិវាវៀតណាមនៅ MGIMO គឺជាសកម្មភាពវប្បធម៌ និងវិទ្យាសាស្ត្រប្រចាំឆ្នាំរបស់សហគមន៍និស្សិតវៀតណាមនៅ MGIMO ដោយមានការគាំទ្រខាងវិជ្ជាជីវៈពីមជ្ឈមណ្ឌលអាស៊ាន MGIMO ដែលត្រូវបានអនុវត្តក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយបានប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ ២០១៥។

leftcenterrightdel
ទិដ្ឋភាពនៃសកម្មភាព (រូបថត៖ vov.vn)

ចំណុចលេចធ្លោនៃព្រឹត្តិការណ៍នេះគឺសិក្ខាសាលា “វៀតណាមក្នុងប្រព័ន្ធទំនាក់ទំនងអន្តរជាតិបច្ចុប្បន្ន៖ ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមថ្មីៗ”។ ក្រៅពីសិក្ខាសាលាតុមូល និស្សិតវៀតណាមក៏បានរៀបចំសកម្មភាពវប្បធម៌ និងសិល្បៈជាច្រើន ដូចជាពិព័រណ៍ផ្សារណាត់វត្ថុអនុស្សាវរីយ៍; ពិព័រណ៍រូបថត “ប្រជាជននិងធម្មជាតិរបស់វៀតណាម”; កម្មវិធីស្វែងយល់អំពីវប្បធម៌វៀតណាមសំរាប់និស្សិតរុស្ស៊ី; កម្មវិធីណែនាំម្ហូបអាហារវៀតណាម៕

បកប្រែដោយ Huyen Trang