leftcenterrightdel
សាកលវិទ្យាល័យជាតិហាណូយ (រូបថត៖ Facebook)

វៀតណាមមានសាកលវិទ្យាល័យចំនួន ៤ ដែលស្ថិតក្នុងបញ្ជីនេះរួមមានសាកលវិទ្យាល័យជាតិហាណូយ និងសាកលវិទ្យាល័យ Ton Duc Thang (ទីក្រុងហូជីមិញ) ជាប់ចំណាត់ថ្នាក់ ៤០១-៦០០, សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ ជាប់ចំណាត់ថ្នាក់ ៦០១-៨០០ និងសាកលវិទ្យាល័យ Phenikaa (ទីក្រុងហាណូយ) ជាប់ចំណាត់ថ្នាក់ ៨០១-១០០០។ THE Impact Rankings មានគោលបំណងវាយតំលៃលើភាព​​ជោគជ័យរបស់​សាកលវិទ្យាល័យទាំងឡាយ​​ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន​ ១៧ របស់អង្គការសហប្រជាជាតិ ដែល​អំពាវនាវឱ្យមានសកម្មភាពជាលក្ខណៈ​សកលជាមួយនឹងគោលដៅកសាងសង្គមប្រកបដោយសន្តិភាព យុត្តិធម៌ និងសម្បូណ៌រុង​រឿ​ង។ ចំណាត់ថ្នាក់ឆ្នាំ ២០២១ មាន​ការ​ការចូលរួមពីសាកលវិទ្យាល័យចំនួន ១,១១៥ នៅលើពិភពលោក៕

បកប្រែដោយ Huyen Trang