leftcenterrightdel
និស្សិតរាប់រយនាក់ចូលរួមកម្ម​វិធីបោះជំរុំថ្នាក់ដឹកនាំនិស្សិត

កម្មវិធី​បោះជំរុំនេះគឺជាកន្លែងប្រមូលផ្តុំថ្នាក់ដឹកនាំមានភាព​​ច្នៃប្រឌិតមកពីសាខាសមគមនិស្សិតវៀតណាមនៅទូទាំងចក្រភពអង់គ្លេស រួមទាំងវាគ្មិនដែលមានបទពិសោធន៍ជាច្រើន​ក្នុងការរស់នៅ សិក្សា និងធ្វើការនៅចក្រភពអង់គ្លេស។ ចូលរួមក្នុងព្រឹត្តិការណ៍នេះ និស្សិតបានស្តាប់វាគ្មិនចែករំលែកបទពិសោធន៍ក្នុងការរស់នៅ ការរៀនសូត្រ និងធ្វើការនៅក្រៅប្រទេស ក៏ដូចជាវិធីដើម្បីក្លាយជាមេដឹកនាំមួយ​​ដែលទទួលបានជោគជ័យនៅក្នុងបរិយាកាសអន្តរជាតិនៅពេលដែល​​​ជាពលរដ្ឋសកល។ ទន្ទឹមនឹងនោះ និស្សិតក៏ត្រូវបានចូលរួមលេងល្បែង និង​ជជែកពិភាក្សាតាមក្រុមៗដើម្បីជួយអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ៕

បកប្រែដោយ Duy Hoan