leftcenterrightdel
រដ្ឋាភិបាលរុស្ស៊ីផ្តល់អាហារូបករណ៍ចំនួន ១,០០០ កន្លែង ដល់ពលរដ្ឋវៀតណាមក្នុងឆ្នាំ ២០២១ (រូបថត៖ dantri.com)

ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអប់រំរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម និងទីភ្នាក់ងារសហប្រតិបត្តិការសហព័ន្ធរុស្ស៊ី ទើបតែបានជូនដំណឹងអំពីការជ្រើសរើសបេក្ខជនទៅសិក្សានៅសហព័ន្ធរុស្ស៊ី ។

រដ្ឋាភិបាលរុស្ស៊ីបានផ្តល់អាហារូបករណ៍ចំនួន ១,០០០ កន្លែងដល់ពលរដ្ឋវៀតណាមទៅសិក្សានៅសហព័ន្ធរុស្ស៊ី។ រដ្ឋាភិបាល រុស្ស៊ី នឹងបណ្ដុះបណ្ដាលមុខជំនាញតាមតម្រូវការរបស់ភាគីវៀតណាម ដែលអាចធ្វើបាន។ រយៈពេលបណ្តុះបណ្តាលគឺពី ១០ ខែ ទៅ ៥ ឆ្នាំ ដោយអាស្រ័យលើកម្មវិធីបណ្តុះបណ្តាល ហើយមិនគិតឆ្នាំត្រៀមរៀនភាសារុស្ស៊ីទេ។

សូមបញ្ជាក់ថា នៅឆ្នាំ ២០២០ រដ្ឋាភិបាលរុស្ស៊ីបានផ្តល់អាហារូបករណ៍ចំនួន ៩៦៥ កន្លែង ដល់ពលរដ្ឋវៀតណាម៕

បកប្រែដោយ Pham Diep