leftcenterrightdel
អង្គការ British Council ផ្ដល់អាហារូបករណ៍អនុបណ្ឌិតនៅចក្រភពអង់គ្លេសដល់ស្រ្តីចំនួន ១០០ នាក់មកពីប្រទេសជាង២០ (រូបថត៖ អង្គការ British Council)

នេះជាកម្មវិធីថ្មីដើម្បីជួយស្រ្តីដែលមានបំណងសិក្សានៅសាកលវិទ្យាល័យរបស់ចក្រភពអង់គ្លេសលើវិស័យទាក់ទងនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស ឬគណិតវិទ្យា (STEM)។ អាហារូបករណ៍រួមមានថ្លៃសិក្សា ព្រមទាំងថ្លៃចំណាយប្រចាំថ្ងៃក្នុងការរស់នៅ និងការធ្វើដំណើរ ទិដ្ឋាការ និងសេវាធានារ៉ាប់រងសុខភាព។ កម្មវិធីក៏បានផ្ដល់អាហារូបករណ៍ដល់បេក្ខជនដែលចុះឈ្មោះចូលរួមវគ្គសិក្សាភាសាអង់គ្លេសក្នុងរយៈពេលខ្លី ដោយសារមានកំរិតជំនាញភាសាអង់គ្លេសមិនទាន់ឆ្លើយតបបានតម្រូវការ។ បេក្ខជនវៀតណាមអាចចុះឈ្មោះចូលសិក្សានៅសាកលវិទ្យាល័យ Glasgow សាកលវិទ្យាល័យ Liverpool John Moores  ឬសាកលវិទ្យាល័យ Stirling។ បេក្ខជនអាចស្វែងយល់អំពីកម្មវិធីនៅលើគេហទំព័រ៖ www.britishcouncil.org/study-work-abroad/in-uk/scholarship-women-stem ហើយចុះឈ្មោះដល់ពាក់កណ្ដាល ខែមិនា ឆ្នាំ២០២១៕

បកប្រែដោយ Thuy Anh