បេក្ខសិស្សវៀតណាមទាំង ២៤ ក្រុមចូលរួមការប្រឡងអូឡាំពិកអន្តរជាតិនិងការប្រឡងក្នុងតំបន់បានទទួលរង្វាន់ទាំងអស់ ដោយមានមេដាយមាស ៩ គ្រឿង មេដាយប្រាក់ ៨ គ្រឿង មេដាយសំរិទ្ធ ៥ គ្រឿង និងប័ណ្ណសរសើរចំនួន២។ ពិសេស បេក្ខសិស្សវៀតណាមទាំង ៤ នាក់ ដែលចូលរួមការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិឆ្នាំ២០២០ ទទួលបានមេដាយមាសទាំងអស់ និងជាប់ចំណាត់ថ្នាក់ទី២ ក្នុងចំណោមក្រុមចូលរួមការប្រឡង។

leftcenterrightdel
បេក្ខសិស្សវៀតណាមទាំង៤ នាក់ ដែលចូលរួមការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិឆ្នាំ២០២០ ទទួលបានមេដាយមាស (រូបថត៖ vietnamnet.vn)

យោងតាមក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាមបានឲ្យដឹងថា ស្នាដៃរបស់ក្រុមសិស្សវៀតណាមដែលចូលរួមការប្រឡងអូឡាំពិកអន្តរជាតិនិងតំបន់ពីឆ្នាំ២០១៦ មកទល់បច្ចុប្បន្នបានតម្លើងជាលំដាប់។ នាឆ្នាំ២០១៦ វៀតណាមមានបេក្ខសិស្សចំនួន ៣៦ នាក់ក្នុងចំណោមបេក្ខសិស្ស ៣៧ នាក់បានទទួលរង្វាន់ក្នុងការប្រឡងអូឡាំពិកអន្តរជាតិនិងតំបន់។ នៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ បេក្ខសិស្សវៀតណាមទាំង ៣៨ នាក់បានទទួលរង្វាន់ទាំងអស់៕

បកប្រែដោយ Thuy Anh