leftcenterrightdel
បញ្ជីសាកលវិទ្យាល័យចំនួន ១២ របស់វៀតណាម ដែលស្ថិតក្នុងចំណាត់ថ្នាក់ URAP ឆ្នាំ២០២០

សាកលវិទ្យាល័យចំនួន ៣,០០០ លើពិភពលោកមានវត្តមានក្នុងចំណាត់ថ្នាក់របស់អង្គការ URAP ឆ្នាំ ២០២០ ដែលកើនឡើង ៥០០ សាលា បើប្រៀបធៀបនឹងចំណាត់ថ្នាក់ URAP ឆ្នាំ ២០១៩។ ក្នុងបញ្ជីសាកលវិទ្យាល័យចំនួន ១២ របស់វៀតណាម ដែលស្ថិតក្នុងចំណាត់ថ្នាក់ URAP ឆ្នាំ ២០២០ សាកលវិទ្យាល័យ Ton Duc Thang នៅតែរក្សាបានចំណាត់ថ្នាក់ទី ១ និងបានឡើងទៅកាន់ចំណាត់ថ្នាក់លេខ ៦៣៩ នៅលើពិភពលោក។ សាកលវិទ្យាល័យ Duy Tan ជាប់ចំណាត់ថ្នាក់លេខ ២ ហើយសាកលវិទ្យាល័យជាតិហាណូយ ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមសាកលវិទ្យាល័យចំនួន ១២ របស់វៀតណាមក្នុងចំណាត់ថ្នាក់នេះ៕

បកប្រែដោយ Huyen Trang