leftcenterrightdel
គណៈកម្មាកររៀបចំ ប្រគល់រង្វាន់ ដល់បេក្ខជនដែលទទួលបានសមិទ្ធិផលខ្ពស់ជាងគេក្នុងការប្រកួតប្រចាំសប្តាហ៍

ការប្រឡងស្វែងយល់អំពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងពិសេស វៀតណាម-គុយបា តាមរយៈប្រព័ន្ធវីដេអូ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយប្រវត្តិសាស្រ្ត ៦០ ឆ្នាំនៃទំនាក់ទំនងការទូត វៀតណាម-គុយបា អប់រំប្រពៃណីបដិវត្តន៍ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ ស្តីពីទំនាក់ទំនងមិត្តភាពពិសេស និងជិតស្និទ្ធរវាងប្រទេសទាំងពីរ ក្នុងការតស៊ូ រំដោះជាតិ និងកសាងប្រទេសជាតិ។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ និងជាឱកាសមួយដើម្បីរំលឹកឡើងវិញនូវរាល់សមិទ្ធិផលដែលប្រទេសទាំងពីរសម្រេចបាន ព្រមទាំងបញ្ជាក់ទំនាក់ទំនងរវាងវៀតណាមនិងគុយបា ក្នុងរយៈពេលកន្លងមក ដែលបានពង្រឹង និងពង្រីកដោយឥតឈប់ឈរលើគ្រប់វិស័យ៕

បកប្រែដោយ Huyen Trang