leftcenterrightdel
អនុវិទ្យាល័យសាធារណៈដំបូងគេនៅទីក្រុងហាណូយបានក្លាយជាសមាជិក Cambridge

អនុវិទ្យាល័យ Thanh Xuan  គឺជាសាលាមួយក្នុងចំណោមអនុវិទ្យាល័យទាំង ៧ នៅទីក្រុងហាណូយត្រូវបានជ្រើសរើសឲ្យអនុវត្ដគម្រោងសាកល្បងរបស់មន្ទីរអប់រំ និងបណ្ដុះបណ្ដាលហាណូយក្នុងបំណងផ្តល់សញ្ញាប័ត្រពីរក្នុងរយៈពេលដូចគ្នា។ សាលានេះត្រូវបានអង្គការពិចារណាពិនិត្យ និងអប់រំអន្ដរជាតិ Cambridge (CAIE) ទទួលស្គាល់ជាសាលាអន្ដរជាតិ Cambridge ដែលមានលេខកូដ VN២៥២ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ហើយជាសមាជិកពេញសិទ្ធិក្នុងបណ្តាញសាលាអន្តរជាតិនៅក្នុងសកលលោករបស់ Cambridge ។

នេះជាអនុវិទ្យាល័យសាធារណៈដំបូងគេនៅទីក្រុងហាណូយចូលរួមក្នុងប្រព័ន្ធនេះ។ ជាមួយគ្នានោះ សាលាបានជ្រើសរើសកម្មវិធីសិក្សាអន្តរជាតិក្នុងចំណោមមុខវិជ្ជាចំនួន ៧០ របស់ Cambridge៕

បកប្រែដោយ Pham Diep