leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baodansinh.vn)

នៅឯកិច្ចប្រចុំ លោកស្រី Jen Bahen ទីប្រឹក្សាអប់រំនៃស្ថានទូតអូស្ត្រាលីប្រចាំវៀតណាមបានចែករំលែកនូវខ្លឹមសារមួយចំនួនដែលផ្តោតលើការអភិវឌ្ឍការបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់អូស្រ្តាលីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាមួយនឹងការអភិវឌ្ឍ និងអនុវត្តកម្មវិធីបណ្ដុះបណ្ដាល រដ្ឋាភិបាលអូស្រ្តាលីបានបង្ហាញពីការកែទម្រង់ និងកម្មវិធីសិក្សាក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ពលករដែលទាមទារឲ្យមានការចូលរួមបន្ថែមទៀតរបស់សហគ្រាសក្នុងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកស្រី Rebecca ប្រេសិតពិសេសទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍នៃរដ្ឋ Victoria ប្រទេសអូស្ត្រាលីបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងរដ្ឋ Victoria ។

leftcenterrightdel
លោកស្រី Jen Bahen ទីប្រឹក្សាអប់រំនៃស្ថានទូតអូស្ត្រាលីប្រចាំវៀតណាម ថ្លែងក្នុងកិច្ចប្រចុំ

ថ្លែងនៅក្នុងអង្គប្រជុំនេះ លោក Truong Anh Dung អគ្គនាយកនៃអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា រហូតមកដល់ពេលនេះ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងដំណាក់កាល ២០២១-២០៣០ ត្រូវមានការផ្លាស់ថ្មីនូវប្រព័ន្ធបណ្ដុះបណ្ដាលវិជ្ជាជីវៈមុនឆ្នាំ ២០៣០។ នៅពេលនោះ ប្រព័ន្ធបណ្ដុះបណ្ដាលវិជ្ជាជីវៈអាចធានានូវចំនួននិងគុណភាពដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ ក៏ដូចជាឧស្សាហកម្មលើកទី ៤ ផងដែរ។ ទន្ទឹមនឹងនេះ កែលំអនូវលទ្ធភាពប្រកួតប្រជែងនៃធនធានមនុស្សនិងធ្វើសមាហរណកម្មជាមួយទីផ្សារការងារក្នុងតំបន់និងអន្តរជាតិផងដែរ៕

បកប្រែដោយ Pham Diep