កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងបំណងបញ្ជាក់ពីភាពចាំបាច់នៃការអភិវឌ្ឍប្រព័ន្ធអប់រំអាស៊ាន តាមបែបឌីជីថល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ tienphong.vn)

ថ្លែងនៅព្រឹត្តិការណ៍នេះ  រដ្ឋមន្រ្តីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានអំពាវនាវឱ្យរដ្ឋមន្រ្តីអប់រំអាស៊ានទាំងអស់រួមគ្នាបង្កើតស្តង់ដារជំនាញឌីជីថលមួយក្នុងតំបន់ ដោយ​ឆ្ពោះទៅរកការបង្កើតក្របខ័ណ្ឌសមត្ថភាពឌីជីថលដែលត្រូវបានទទួលស្គាល់​ដោយបណ្តាប្រទេសជាសមាជិក។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្រ្តីអប់រំនៃអាស៊ានបានអនុម័តលើសេចក្តីថ្លែងការណ៍រួមដោយបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងទាំងឡាយដើម្បីជម្រុញការអប់រំបែបឌីជីថល រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន។ រដ្ឋមន្រ្តីនៃបណ្តាប្រទេសបាន​ប្តេជ្ញាចិត្ត​អនុវត្តសេចក្តីថ្លែងការណ៍ពោលខាងលើនេះ និងរួមបញ្ចូលចំណេះដឹងឌីជីថលទៅក្នុងផែនការការងាររបស់​​អាស៊ាន​ ស្តីពីការអប់រំសម្រាប់ដំណាក់កាល ២០២១-២០២៥ ៕

បកប្រែដោយ Duy Hoan