leftcenterrightdel
សិស្សវៀតណាម ៤ នាក់ទទួលមេដាយក្នុងការប្រឡងអូឡាំពិកព័ត៌មានវិទ្យាអន្តរជាតិលើកទី៣២

វិទ្យាល័យឯកទេសវិទ្យាសាស្ត្រធម្មជាតិ (សាកលវិទ្យាល័យជាតិហាណូយ) មានសិស្សម្នាក់ឈ្នះមេដាយមាស និងសិស្សពីរនាក់ឯទៀតទទួលមេដាយប្រាក់។ សិស្សម្នាក់នៃវិទ្យាល័យឯកទេសនៃសាកលវិទ្យាល័យគរុកោសល្យហាណូយ បានឈ្នះមេដាយ​សំរិទ្ធ។ ការប្រឡងអូឡាំពិកព័ត៌មានវិទ្យាអន្តរជាតិឆ្នាំ២០២០ ត្រូវបានរៀបចំតាមប្រព័ន្ធវីដេអូពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែកញ្ញា។ ការប្រឡងឆ្នាំនេះមានការចូលរួមពីបេក្ខជន ៣៤៣ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន៨៧។ ក្រុមជម្រើស​ជាតិវៀតណាមស្ថិតនៅចំណោមប្រទេស និងតំបន់ដែនដីទទួលលទ្ធផលល្អទាំង ៩ របស់ការប្រឡងនេះ៕

បកប្រែដោយ Thuy Anh