leftcenterrightdel
រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក Phung Xuan Nha​(រូបថត៖ baochinhphu.vn)

 

ក្នុងឱកាសនេះ លោក Phung Xuan Nha រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម បានស្នើសុំអង្គការ UNICEF ជួយគាំទ្រដល់ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមក្នុងការបំពេញបន្ថែមប្រព័ន្ធបង្រៀនដើម្បីបង្រៀនតាមប្រព័ន្ធទូរទសន៍យ៍​​​។ លោកស្រី Rana Flowers បានយល់ព្រមជាមួយការលើកឡើងរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀត​ណាម​។ លោកស្រីបានឲ្យដឹងថា អង្គការ  UNICEF បានកៀរគរថវិកាប្រមាណ ៨០០,០០០ ដុល្លារអាមេរិកដើម្បីជួយគាំទ្រដល់វិស័យអប់រំរបស់វៀតណាមដើម្បីឆ្លើយតបនឹងជំងឺ Covid-19 ។ 

បច្ចុប្បន្ន អង្គការ UNICEF កំពុងផ្លាស់ប្តូរយោបល់ជាមួយដៃគូនានា ក្រុមហ៊ុនបច្ចេកវិទ្យា សំដៅបង្កើតកម្មវិធីបង្រៀនដោយឥតគិតថ្លៃសម្រាប់សិស្សវៀតណាមនិងលើកកម្ពស់ការអភិវឌ្ឍបច្ចេកទេស​ឌីជីថល​ដើម្បីជួយទ្រទ្រង់ដល់ការសិក្សារៀនសូត្រតាម​ប្រព័ន្ធវីឌីអូ៕

បកប្រែដោយ Pham Diep