leftcenterrightdel
ក្រុមសិស្សវៀតណាមទទួលរង្វាន់នៅមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ី

មហោស្រពឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅទីក្រុង Minamiawaji ខេត្ត Hyogo ប្រទេសជប៉ុន ក្រោមប្រធានបទ “រំខានអ្នកដទៃ - គិតតែខ្លួនឯង? ឬ ក៏ចូរគិតឲ្យអ្នកដទៃផង?”។  មហោស្រពបានទាក់ទាញការចូលរួមពីក្រុមសិស្សមកពីប្រទេសអាស៊ីចំនួន ១៥ និងខេត្តចំនួន ១០ របស់ប្រទេសជប៉ុន ដោយមានភាពយន្តជាង ៤០០ រឿង។ ឆ្នាំនេះ គណៈកម្មារៀបចំបានប្រគល់រង្វាន់ចំនួន ១៣ រួមមានរង្វាន់ពិសេស ១ រង្វាន់ ឆ្នើម ៤ រង្វាន់ និងលើកទឹកចិត្ត ៨ រង្វាន់។ ភាពយន្តមានចំណងជើងថា “The To-Do list” បង្ហាញពីកុមារឈ្មោះ Dang បានជួយមិត្តភក្តិរបស់គាត់មានឈ្មោះ Hai ដែលមានជំងឺធ្ងន់ និងរស់បានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ភាពយន្តនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនអន្តរជាតិ៕

បកប្រែដោយ Huyen Trang