leftcenterrightdel
សៀវភៅ “Xung និង Cung ជាឈ្មោះដំរីពីរក្បាលដ៏ក្លាហាន” (រូបថត៖ vnanet.vn)

នេះជាសៀវភៅរូបភាពពិសេសរបស់អ្នកនិពន្ធជនជាតិរុស្ស៊ីពីរនាក់គឺលោក Vitali Bianki និងលោក Vladimia Sevchenko ដែលរៀបរាប់អំពីរឿងពិតមួយគឺដំរីពីរក្បាលដែលមានឈ្មោះថា Xung និង Cung ធ្វើដំណើរពីប្រទេសវៀតណាមទៅកាន់ប្រទេសរុស្ស៊ី។ ដំរីទាំងពីរនេះកើតនៅប្រទេសវៀតណាមនៅឆ្នាំ១៩០៧ ហើយបានធំធាត់នៅក្នុងព្រៃស្រោង។ កាលពីឆ្នាំ ១៩៥៤ ដំរីពីរក្បាលនេះត្រូវបានបញ្ជូនទៅសហភាពសូវៀតដែលជាអំណោយជាមិត្តភាពពីលោកប្រធានហូជីមិញ និងរដ្ឋាភិបាល​វៀត​ណាមផ្តល់កុមារ និងប្រជាជននៅទីក្រុង Leningrad (បច្ចុប្បន្ននេះជាទីក្រុង Saint Petersburg)។ ដំរីទាំងពីរបានក្លាយជានិមិត្តរូបនៃចំណងមិត្តភាព សាមគ្គីភាពដ៏ជ្រាលជ្រៅរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម-រុស្ស៊ី៕

បកប្រែដោយ Huyen Trang