leftcenterrightdel
ក្រុម​និស្សិត​វៀត​ណាមដែល​ចូល​រួម Cyber SEA Game 2019 (រួប​ថត: ICTNews)

Cyber SEA Game គឺជាការប្រកួតប្រជែងលើជំនាញធានាសុវត្ថិភាពព័ត៌មានក្នុងតំបន់អាស៊ានដោយមានកិច្ចសហប្រតិបត្តិការ និងការឧបត្ថម្ភពីប្រទេសជប៉ុន។ ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៃឆ្នាំនេះត្រូវបានធ្វើឡើងនៅប្រទេសថៃដោយមានការចូលរួមពីក្រុមចំនួន ១០ មកពីបណ្តាប្រទេសអាស៊ាន។ នៅថ្ងៃទី ២១ ខែវិច្ឆិកា ក្រុមវៀតណាមបានធ្វើការប្រកួតប្រជែងជាបន្តបន្ទាប់ក្នុងរយៈពេល ៧ ម៉ោង (ចាប់ពីម៉ោង ១០ និង ៣០ នាទី ដល់ម៉ោង ១៧ និង ៣០) និងទទួលបាន ៣.០២០ ពិន្ទុ។ ជាមួយនឹងលទ្ធផលនេះ ក្រុម​វៀតណាមឈរនៅលំដាប់ទី ២ ក្នុងការប្រកួតបន្ទាប់ពីក្រុមម្ចាស់ផ្ទះថៃ។ គួររំលឹកថា ក្រុមវៀតណាមបានឈរនៅលំដាប់ទី១នៅឆ្នាំ ២០១៥ ហើយឈរនៅលំដាប់ទី ៣ នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ៕

បកប្រែដោយ Duy Hoan