leftcenterrightdel
លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh ថ្លែង​ក្នុង​ពីធី (រូប​ថត៖ VGP)

លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh  បានអបអរសាទរ និងកោតសរសើរចំពោះស្មារតីនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ កម្មាភិបាល គ្រូបង្រៀន និងនិស្សិតទាំងអស់នៃបណ្ឌិត្យសភាតុលាការដោយបានសាមគ្គីគ្នា​ជម្នះរាល់ការលំបាក កសាងសាលាកាន់តែរីកច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវកសាងបណ្ឌិត្យសភាតុលាការឲ្យក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកច្បាប់មួយដែលមានប្រជាប្រិយភាព ហើយជាកន្លែងបណ្តុះបណ្តាលកម្មាភិបាល និងចៅក្រមដែលមានសមត្ថភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុក និងបំណងប្រាថ្នារបស់បក្ស រដ្ឋ និងប្រជាជន។

*នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា បណ្ឌិតសភានយោបាយជាតិហូជីមិញបានប្រារព្ធខួបលើកទី ៣៧ នៃទិវាគ្រូបង្រៀនវៀតណាម។ អញ្ជើញចូលរួមពិធីនេះ មានលោក Nguyen Xuan Thang នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ។

ថ្លែងក្នុងពិធី លោក Nguyen Xuan Thang បានបញ្ជាក់ថា ថ្ងៃទី២០ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ បានក្លាយជាទិវាបុណ្យធំៗរបស់ប្រទេសជាតិ ក្នុង​បំ​ណង​លើកតម្កើងដល់លោកគ្រូ អ្នកគ្រូទាំងអស់នៅទូទាំងប្រទេស​៕  ហើយនេះក៏ជាឱកាសសម្រាប់សង្គមយើងទាំងមូលបង្ហាញនូវមនោសញ្ចេនាល្អចំពោះអ្នកដែលកំពុងធ្វើការក្នុងវិស័យអប់រំ។ ក្នុងរយៈពេលជាង ៧០ ឆ្នាំកន្លងមក គ្រូបង្រៀនទាំងឡាយនៅទូទាំងប្រទេសបានលើកកំពស់សីលធ៌ម និងសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកដ៏ស័ក្ដិសមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ៕

បកប្រែដោយ Duy Hoan