leftcenterrightdel
ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិម លោកស្រី Truong Thi Mai ប្រគល់ប័ណ្ណសរសើរជូនបណ្ដាគ្រូបង្រៀនវ័យក្មេងឆ្នើមៗ (រូបថត៖ vnanet.vn)

ក្នុងចំណោមគ្រូបង្រៀនវ័យក្មេងឆ្នើមទាំង៧៥ នាក់ដែលត្រូវបានជ្រើសរើសនោះ គឺមានគ្រូបង្រៀនជាជនជាតិភាគតិចចំនួន៩ នាក់។ ក្រៅពីស្នាដៃដ៏លេចធ្លោ ខាងជំនាញវិជ្ជាជីវៈនោះ គឺគ្រូបង្រៀនវ័យក្មេងឆ្នើមម្នាក់ៗ សុទ្ធតែមានសីលធម៌ ហើយលះបង់សម្រាប់បុព្វហេតុអប់រំ ឬក៏មានគំនិតផ្ដួចផ្ដើមល្អៗក្នុងការបង្រៀន ការស្រាវជ្រាវវិទ្យាសាស្ត្រ ក៏ដូចជាអនុវត្តវិធីសាស្ត្រថ្មី នាំមកនូវប្រសិទ្ធភាពខ្ពស់ សម្រាប់សិស្សានុសិស្ស និងនិស្សិតក្នុងដំណើរការរៀនសូត្រផងដែរ។ នេះក៏ជាគំរូដែលមានឆន្ទៈដ៏ខ្លាំងក្លា ជំនះពុះពារលើការលំបាកឧបសគ្គទាំងអស់ដើម្បី បន្តប្រកបការងារអប់រំ។

តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិម លោកស្រី Truong Thi Mai បានអះអាងថា បក្ស រដ្ឋវៀតណាមជានិច្ចកាល ចាត់ទុកការអប់រំបណ្ដុះបណ្ដាលគឺជាគោលនយោបាយចម្បង។ ការវិនិយោគ សម្រាប់អប់រំ ក៏ជាការវិនិយោគសម្រាប់ការអភិវឌ្ឍ លើកកំពស់ចំណេះដឹងរបស់ប្រជាជន បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស និងបំប៉ន់អ្នកមានទេពកោសល្យ ផងដែរ៕

តាម vovworld