leftcenterrightdel
និស្សិតអូស្ត្រាលីសិក្សានៅវៀតណាម តាមគំរោងកូឡុំបូថ្មី (រូបថត៖ vietgiaitri.com)

នៅឆ្នាំ ២០២០ ប្រទេសវៀតណាមស្ថិតនៅលំដាប់ទី៤ ក្នុងចំណោមប្រទេសចំនួន ៣៦ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលទទួលនិស្សិតអូស្ត្រាលី តាមផែនការកូឡុំបូថ្មី។ និស្សិតចំនួន ៦៧៧ នាក់មកពីសាកលវិទ្យាល័យចំនួន ២២ របស់អូស្រ្តាលីនឹងមកប្រទេសវៀតណាម ដើម្បីសិក្សាលើផ្នែកជាច្រើនដូចជា សុខាភិបាល បច្ចេកវិទ្យាព័ត៌មាន កសិកម្ម ការគ្រប់គ្រងបរិស្ថាន និងការបង្រៀនភាសា។ល។ ចាប់ពីឆ្នាំ ២០១៥ មកទល់ឆ្នាំ ២០២០ ចំនួននិស្សិតអូស្ត្រាលីដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសវៀតណាមកើនឡើង ៣,៦០៩ នាក់។

លោក Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម បានបញ្ជាក់ថា ចំនួននិស្សិតចូលរួមតាមគំរោងកូឡុំបូថ្មី កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នឹងដើរតួយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងអូស្រ្តាលីនិងវៀតណា និងរួមចំណែកជាវិជ្ជមានដល់ភាពរុងរឿងនៃប្រទេសទាំងពីរនៅពេលអនាគត”៕

បកប្រែដោយ Huyen Trang