leftcenterrightdel
គណៈប្រតិភូយុវជនវៀតណាមក្នុងកម្មវិធី SSEAYP 2019 បានមកដល់កំពង់ផែ

 

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ានទាំង ១០ និងរដ្ឋាភិបាល​ជប៉ុនកាលពីឆ្នាំ ១៩៧៤ និងវៀតណាមបានចាប់ផ្តើមចូលរួមនៅឆ្នាំ ១៩៩៥។ កម្មវិធីបានក្លាយជាស្ពានរវាងយុវជនជំនាន់ជាច្រើននៅបណ្ដាប្រទេសក្នុងតំបន់។

នាវា Nippon Maru បានដឹកប្រតិភូចំនួន ៣២៨ នាក់ មកចូលរួម SSEAYP 2019 ជាយុវជនឆ្នើមនៃប្រទេសទាំង ១០ នៅអាស៊ាននិងជប៉ុនបានធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន៥ ក្នុងរយៈពេលជាង ៥០ ថ្ងៃ រួមមាន៖ ជប៉ុន វៀតណាម សិង្ហបុរី  ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។

leftcenterrightdel
យុវជននៅទីក្រុងហូជីមិញជូនអំណោយដល់ប្រតិភូជាយុវជនមកពីបណ្ដាប្រទេស

 

នៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ប្រតិភូយុវជន SSEAYP 2019 នឹងចូលរួមផ្លាស់ប្ដូរវប្បធម៌ជាមួយយុវជននៅទីក្រុងហូជីមិញ។ ក្រៅពីនេះនៅមានកម្មវិធីជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ ជួបជុំអតីតសមាជិក  SSEAYP និងទៅទស្សនាកេរ្ដិ៍ដំណែល និងរម្មណីយដ្ឋាននៅទីក្រុងទៀតផង៕ 

បកប្រែដោយ Pham Diep