leftcenterrightdel
គណៈប្រតិភូវៀត​ណាម​ដឹកនាំដោយលោក Nguyen Thiep ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំ​នៅបារាំងបានចូលរួមសន្និសីទ (រូបថត៖ baoquocte.vn)

 

សន្និសីទបានអនុម័តលើសេចក្តីសម្រេចចិត្តចំនួន ៤ ស្តីពីមហាសមុទ្រនិងតួនាទីនៃការផ្លាស់ថ្មី ការច្នៃប្រឌិតក្នុងការជំរុញវិទ្យាសាស្ត្រ អប់រំនិងសេដ្ឋកិច្ចឌីជីថល រួមជាមួយខួបលើកទី ៣០ នៃទិវាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ និងខួបលើកទី៥០ នៃទិវាបង្កើត OIF ។

ថ្លែងនៅក្នុងសន្និសីទ លោកឯកអគ្គរដ្ឋទូត Nguyen Thiep បានសង្កត់ធ្ងន់ថា សន្តិភាពនិងស្ថិរភាពគឺជាលក្ខណ្ឌចាំបាច់ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកឯកអគ្គរដ្ឋទូត Nguyen Thiep បានអំពាវនាវដល់សហគមន៍ហ្រ្វង់កូហ្វូនីបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធដើម្បីធ្វើឱ្យសមុទ្រខាងកើតក្លាយជាតំបន់សន្តិភាពស្ថិរភាព និងកិច្ចសហប្រតិបត្តិការ។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ វៀតណាមនឹងខិតខំរួមចំណែកក្នុងការធានាសន្តិភាព និងសន្តិសុខក្នុងលំហនៃប្រទេសនិយាយភាសាបារាំង  ជាពិសេសនៅបណ្តាប្រទេសជាសមាជិកហ្រ្វង់កូហ្វូនីនៅទ្វីបអាហ្វ្រិក៕

បកប្រែដោយ Pham Diep