សន្និសីទមានវត្តមានឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vnukov និងតំណាងសាកលវិទ្យាល័យនានារបស់វៀតណាម និងរុស្ស៊ី។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ baomoi.com)

នៅក្នុងសន្និសីទ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីកាលានុវត្តន៍ភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្តាសាកលវិទ្យាល័យរបស់រុស្ស៊ី និងវៀតណាម ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលកម្មាភិបាល និងកម្មករជំនាញស្របតាមស្តង់ដារ WorldSkills និងការអប់រំវិជ្ជាជីវៈនៅក្នុងយុគសម័យឌីជីថល។ ភាគីទាំងពីរក៏បានចែករំលែកបទពិសោធន៍ ក្នុងការបង្រៀន និងរៀនភាសារុស្ស៊ីផងដែរ។

សន្និសីទតុមូល ជាសកម្មភាពសំខាន់មួយ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី៕

បកប្រែដោយ Huyen Trang