ក្នុងឱកាសនេះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា... បានអញ្ជើញចូលរួមពិធីបើកបវសនកាល ឆ្នាំសិក្សាថ្មីដើម្បីលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាជាច្រើននៅទូទាំងប្រទេសដោយបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងលើបុព្វហេតុអប់រំរបស់ប្រទេសជាតិ។

* នៅទីរួមខេត្ត Son Tay ទីក្រុងហាណូយ៖ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី។ នៅទីនេះ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ចូលរួមជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលា ដើម្បីអបអរសាទរចំពោះព្រឹត្តិការណ៍សំខាន់នៃវិស័យអប់រំនិងក៏ជាឆ្នាំសិក្សាទី ៦០ នៃសាលារៀន។ ក្នុងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ បានពាំនាំការសួរសុខទុក្ខ យ៉ាងកក់ក្តៅដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងជូនពរដល់វិទ្យាល័យ Son Tay ឲ្យមានឆ្នាំសិក្សាថ្មី ប្រកបដោយជោគជ័យ លោកនាយករដ្ឋមន្រ្តីបានអះអាងថា ការអប់រំ និងការបណ្តុះ បណ្តាលទទួលបានការយកចិត្តទុកដាក់ពីបក្ស រដ្ឋជានិច្ច។ លោកនាយករដ្ឋមន្រ្តីមានបំណងថា ក្នុងឆ្នាំសិក្សាថ្មីនេះវិស័យអប់រំទាំងមូលនឹងបន្តជំរុញលទ្ធផលដែលទទួលបាន ហើយ​ជម្នះការលំបាកដើម្បីសម្រេចឱ្យបានជោគជ័យបន្ថែមទៀត និងរួមចំណែកដោយផ្ទាល់ក្នុងបុព្វហេតុនៃការកសាងជាតិ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី
leftcenterrightdel
 

 

* ខេត្ត Dong Thap៖ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីបើកបវេសមកាលឆ្នាំសិក្សាថ្មីនៅក្នុងស្រុក Thap Muoi ។

លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភា បានសម្តែងការសប្បាយរីករាយនៅឯពិធីបើកបវេសនកាលនៅសាលាវិទ្យាល័យ Thap Muoi ដែលជាសាលាមួយឈានមុខគេក្នុងវិស័យអប់រំនៅខេត្ត Dong Thap។ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រធានរដ្ឋសភា ជូនពរឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់មានភាពសប្បាយរីករាយក្នុងព្រឹត្តិការណ៍នេះ។ ដើម្បីបំពេញភារកិច្ចប្រកបដោយជោគជ័យក្នុងឆ្នាំសិក្សា ២០១៩-២០២០ ប្រធានរដ្ឋសភាបានស្នើឱ្យវិស័យអប់រំក្នុងខេត្ត និងអាជ្ញាធរខេត្តត្រូវតែផ្តោតសំខាន់លើការអនុវត្តរាល់ភារកិច្ចក្នុងឆ្នាំសិក្សាថ្មីនេះ និងត្រូវតែលើកឡើងបណ្តាវិធានការសំដៅលើកទឹកចិត្តឲ្យសិស្សានុសិស្សជក់ចិត្តនឹងការរៀនសូត្រ និងចូលរួមយ៉ាងសកម្មក្នុងគ្រប់សកម្មភាពរបស់សាលារៀន។ ទន្ទឹមនឹងនោះត្រូវបង្កើតឲ្យមានបរិយាកាសជិតស្និទ្ធ សុវត្ថិភាព ពោរពេញទៅដោយសម្រស់នៃពណ៌បៃតង។ល។

leftcenterrightdel
 
leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភា សម្តែងការសប្បាយរីករាយនៅឯពិធីបើកបវេសនកាលនៅសាលាវិទ្យាល័យ Thap Muoi

 

* ខេត្ត Thanh Hoa: លោកឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងបំផុសកម្មវិធីផ្តល់មួកសុវត្ថិភាពដល់សិស្សថ្នាក់ទី ១ នៅទូទាំងប្រទេសក្នុងឆ្នាំសិក្សា ២០១៩-២០២០ ជាមួយប្រធានបទ “រក្សាក្តីសុបិន្តរបស់អ្នក” នៅសាលាបឋមសិក្សា Hoang Hoa Tham ក្រុង Thanh Hoa ខេត្ត Thanh Hoa។

ក្នុងឆ្នាំសិក្សា ២០១៩-២០២០ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍នឹងផ្តល់មួកសុវត្ថិភាពជិត ២ លានដល់សិស្សថ្នាក់ទី ១ ទូទាំងប្រទេស  ។

leftcenterrightdel
លោកឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងបំផុសកម្មវិធីផ្តល់មួកសុវត្ថិភាពដល់សិស្សថ្នាក់ទី ១ ទូទាំងប្រទេសក្នុងឆ្នាំសិក្សា ២០១៩-២០២០ នៅសាលាបឋមសិក្សា Hoang Hoa Tham ក្រុង Thanh Hoa

 

* ទីក្រុង Hai Phong៖ លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ ប្រធានគណៈឃោសនា អប់រំ មជ្ឈិមបានចូលរួម ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅអនុវិទ្យាល័យ Chu Van An នៅស្រុក Ngo Quyen ក្រុង Hai Phong។ នេះគឺជាសាលារៀនដ៏លេចធ្លោនៃក្រុង Hai Phong។

leftcenterrightdel
លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ ប្រធានគណៈឃោសនាអប់រំមជ្ឈិមបានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅអនុវិទ្យាល័យ Chu Van An នៅស្រុក Ngo Quyen ក្រុង Hai Phong

 

ទីក្រុង Ho Chi Minh ៖ លោក Nguyen Thien Nhan លេខាបក្សភាគទីក្រុង Ho Chi Minh បានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសាលាវិទ្យាល័យ Le Quy Don ។ នេះជាសាលាមួយដែលត្រូវបានជ្រើសរើស ឲ្យអនុវត្តជាការសាកល្បងគំរូ “សាលាឆ្លាត” នៃទីក្រុង។

ថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan បានសម្តែងនូវការរំពឹងទុកថាក្នុងឆ្នាំសិក្សាថ្មីសាលា នឹងមានភាពច្នៃប្រឌិតជាច្រើនក្នុងការបង្រៀន និងការរៀន ជាពិសេសការច្នៃប្រឌិតក្នុងការថែរក្សាវប្បធម៌វៀតណាម និងសិស្សានុសិស្សមិនត្រឹមតែរៀនពូកែប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវខិតខំប្រឹងប្រែងដើម្បីក្លាយជាពលរដ្ឋល្អនិងជាកូនកតញ្ញូផងដែរ។

leftcenterrightdel
លោក Nguyen Thien Nhan លេខាបក្សភាគទីក្រុង Ho Chi Minh បានចូលរួមពិធី បើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសាលាវិទ្យាល័យ Le Quy Don

 

បកប្រែដោយ Minh Trung