នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងដឹកនាំសន្និសីទនេះ។ នៅឯកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលបានមានប្រសាសន៍ថា នឹងដាក់ចេញនូវដំណោះស្រាយសំខាន់ៗចំនួន ៥ នៅក្នុងឆ្នាំសិក្សា ២០១៩-២០២០ ក្នុងនោះបានផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្សរបស់ផ្នែកនេះផងដែរ។

leftcenterrightdel
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ baochinhphu.vn)

ស្តីពីភារកិច្ចសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ ២០១៩-២០២០ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល លោក Phung Xuan Nha បានអោយដឹងថា៖ “ផ្នែកអប់រំទាំងមូលត្រូវតែបន្តអនុវត្តតាមដំណើរការដែលមានក្រុមភារកិច្ចចាំបាច់ចំនួន ៩ និងដំណោះស្រាយជាមូលដ្ឋានចំនួន៥ ដែលបានដាក់ចេញ ដោយប្តេជ្ញាជំនះពុះពារនិងបង្កើតការផ្លាស់ប្តូរជាមូលដ្ឋានក្នុងបញ្ហាការអប់រំនិងការបណ្តុះបណ្តាល ដែលសង្គមកំពុងមានការយកចិត្តទុកដាក់ ក្នុងនោះ សង្កត់ធ្ងន់លើការអនុវត្តយ៉ាងល្អ ក្រុមភារកិច្ចសំខាន់ៗ ចំនួន ០៥ ផងដែរ”៕

តាម vovworld.vn