leftcenterrightdel
បើកសប្តាហ៍កិច្ចសហប្រតិបត្តិការអប់រំអាស៊ាន - ចិន 

 

នាថ្ងៃទី ២២ ខែកក្កដា សប្តាហ៍នៃកិច្ចសហប្រតិបត្តិការអប់រំចិន - អាស៊ានលើកទី ១២ បានបើកនៅទីក្រុងគួយយ៉ាង ខេត្តគួយចូវនៃប្រទេសចិន ដោយមានការចូលរួមពីសំណាក់តំណាងនិងនិស្សិតជាង ២,៤០០ នាក់ មកពីចិននិងបណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាប្រទេសដៃគូចំនួន ៧ ដូចជារុស្ស៊ី ស្វីសនិងកាហ្សាក់ស្ថាន។ នៅទីនេះចិននិងអាស៊ានបានពង្រឹងទំនាក់ទំនងសហប្រតិបត្តិការផ្នែកអប់រំរវាងភាគីទាំងពីរ។ ប្រតិភូដែលបានចូលរួមសប្តាហ៍នេះក៏នឹងចូលរួមវេទិការពហុភាគីចំនួន ១០ ដែលរួមមានគម្រោងចំនួន២២ ដោយផ្ដោតសំខាន់លើបញ្ហាសហប្រតិបត្តិការក្នុងវិស័យអប់រំថ្នាក់ឧត្តមសិក្សា បណ្ដុះបណ្ដាលវិជ្ជាជីវៈ មត្តេយ្យ ការច្នៃប្រឌិត និងបណ្តុះបណ្តាលសហគ្រិននៅសាកលវិទ្យាល័យនានា​ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងសាលារៀននិងអង្គភាពអាជីវកម្ម រួមទាំងការផ្លាស់ប្តូរមតិរវាងយុវជនផងដែរ៕

តាម vovworld.vn