leftcenterrightdel
បេក្ខជន Tran Ngoc Anh Khoa ឈ្នះពានរង្វាន់លេខ១ថ្នាក់ជាតិ (រូបថត៖ vnanet.vn)

ដោយឈ្នះលើបេក្ខជនរាប់រយនាក់ ដែលចូលរួម ACAWC នៅវគ្គផ្តាច់ព្រ័ត្រជាតិ បេក្ខជន ១៥ នាក់ បានបកស្រាយអំពីគំនិតច្នៃប្រឌិត ក្រោមប្រធានបទ “គុណសម្បត្តិរបស់វិញ្ញាបនបត្រទទួលស្គាល់ភាសាអង់គ្លេសសម្រាប់យុវជនវៀតណាម”។ លទ្ធផលចុងក្រោយគឺ Tran Ngoc Anh Khoa, និស្សិតសាកលវិទ្យាល័យ Hoa Sen  (ទីក្រុងហូជីមិញ) បានឈ្នះពានរង្វាន់លេខ១ថ្នាក់ជាតិ។  ពានរង្វាន់លេខពីរបានទៅ Nguyen Thanh សិស្សថ្នាក់ទី ១០ នៃអនុវិទ្យល័យ  Nguyen Tat Thanh (ទីក្រុងហាណូយ) និង Luong Duyen Binh Nguyen, និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាទូរគមនាគមន៍ (ទីក្រុងហាណូយ)។

បេក្ខជនទាំងបីរូបនេះ នឹងក្លាយទៅជាតំណាងរបស់វៀតណាម ចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រអន្តរជាតិ នៃព្រឹត្តិការណ៍ ACAWC ឆ្នាំ 2019 ដែលប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក (អាមេរិក) ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែកក្កដា៕

តាម vovworld.vn