នេះគឺជាការប្រឡងនានានៅក្នុងក្របខ័ណ្ឌនៃចលនាអូឡាំពិកដែលរៀបចំឡើងជារៀងរាល់ឆ្នាំដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងវប្បធម៌រុស្ស៊ីប្រចាំនៅទីក្រុងហាណូយ។ នៅឆ្នាំ ២០១៩ មាន​សិស្សជាង ៣,០០០ នាក់នៅទូទាំងប្រទេសបានចូលរួមក្នុងចលនានេះ ដែលក្នុងនោះសិស្សចំនួន ២០០ នាក់បានឈ្នះ និងមានឱកាសទៅសិក្សាដោយឥតគិតថ្លៃនៅប្រទេសរុស្ស៊ី។

leftcenterrightdel
ពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំសម្រាប់អ្នកឈ្នះនៃការប្រឡងអូឡាំពិកភាសារុស្ស៊ី គណិតវិទ្យា រូបវិទ្យា និងព័ត៌មានវិទ្យា ឆ្នាំ២០១៩ (រូប​ថត៖ giaoducthoidai.vn)

នាយកមជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងវប្បធម៌រុស្ស៊ី លោកស្រី N.Shafinskaya បានអបអរសាទរចំពោះអ្នកឈ្នះទាំង​ឡាយ​ក្នុងការប្រកួតអូឡាំពិកនានា ព្រមទាំង បានសម្តែងនូវក្តីសង្ឃឹមថា អ្នកឈ្នះទាំង​នេះ​នឹងរួមចំណែកនាំឲ្យប្រទេសរុស្ស៊ី និងវៀតណាមកាន់តែជិតនឹងគ្នា រួមចំណែកក្នុងការកសាងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ ការ​តាំង​ពិព័រណ៍រូបថតក្នុងឱកាសរំលឹកខួបលើកទី ១១០ នៃទីវាកំណើតរបស់លោក A.A.Gromyko ដែលជា "គំរូមួយនៃផ្នែកការទូតសហភាពសូវៀត (ប្រទេសរុស្ស៊ីនាសព្វថ្ងៃ)" ត្រូវបានបើកនៅមជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងវប្បធម៌រុស្ស៊ីនៅទីក្រុងហាណូយ៕

បកប្រែដោយ Duy Hoan