មហោស្រពសៀវភៅអឺរ៉ុបបានប្រារព្ធឡើងនៅវៀតណាម
កប.អនឡាញ - ពិធីបើកមហោស្រពសៀវភៅអឺរ៉ុបបានប្រារព្ធឡើងនាថ្ងៃទី២ខែឧសភា នៅមជ្ឈមណ្ឌលវប្បធ៌មបារាំង -L’Espace ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ ព្រមទាំងនៅទីក្រុងហូជីមិញនិងទីក្រុងដាណាំងផងដែរ។
|
|
មហោស្រពសៀវភៅអឺរ៉ុបបានប្រារព្ធឡើងនៅទីក្រុងហាណូយ ទីក្រុងហូជីមិញនិងទីក្រុងដាណាំង (រូបថត៖ baomoi.com) |
នេះគឺជាលើកទី៩ ដែល “មហោស្រពសៀវភៅអឺរ៉ុប" ត្រូវបានរៀបចំឡើងនៅប្រទេសវៀតណាមដោយសមាគមវិទ្យាស្ថានវប្បធម៌និងស្ថានទូតបណ្ដាប្រទេសអ៊ឺរ៉ុប ដោយមានការចូលរួមពីប្រទេសអឺរ៉ុបចំនួន ១០ រួមមានសកម្មភាពជាច្រើនដូចជា ឧទ្ទេសនាមសៀវភៅ តាំងពិព័រណ៍ អានសៀវភៅ ចាក់បញ្ចាំងខ្សែភាពយន្ត
ក្នុងឱកាសនេះដែរ មិត្ដអ្នកអានទិញសៀវភៅនៅផ្លូវ Nguyen Van Binh ទីក្រុងហូជីមិញបានបញ្ចុះតម្លៃផងដែរ ។ "មហោស្រពសៀវភៅអ៊ឺរ៉ុប" ត្រូវបានធ្វើឡើងរហូតដល់ថ្ងៃទី២៥ ខែឧសភា៕
បកប្រែដោយ Pham Diep