ក្នុងជំនួប គណៈកម្មាធិការប្រជាជនខេត្ត Thai Binh បានជូនអំណោយឲ្យនិស្សិតជិត ៤៥០ នាក់ដែលជានិស្សិតឡាវ កម្ពុជា និងម៉ូសំប៊ិចកំពុងសិក្សានៅសាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh។

leftcenterrightdel
លោកស្រី Nguyen Thi Linh ប្រគល់អំណោយជូននិសិត្សឡាវ កម្ពុជា និងម៉ូសំប៊ិច (រូបថត៖ vnanet.vn)

 

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thai Binh លោកស្រី Nguyen Thi Linh សង្កត់ធ្ងន់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម គណៈកម្មាធិការប្រជាជនខេត្ត Thai Binh បានរៀបចំជារៀងរាល់ឆ្នាំនូវជំនួបសំណេះសំណាលនិស្សិតបរទេសដែលកំពុងរស់នៅ និងសិក្សានៅខេត្ត។

នេះគឺជាឱកាសសម្រាប់និស្សិតបរទេសស្វែងយល់បន្ថែមអំពីប្រពៃណីល្អប្រសើរ និងមនោសញ្ចេតនារបស់ប្រជាជនវៀតណាម។ ព្រមទាំង រួមចំណែកបង្កើនចំណាងសាមគ្គីភាព មិត្តភាពរវាងរដ្ឋ និងប្រជាជនវៀតណាមជាមួយរដ្ឋ និងប្រជាជនឡាវ កម្ពុជា និងម៉ូសំប៊ិច។

ក្នុងឱកាសនេះដែរ លោកស្រី Nguyen Thi Linh បានលើកសរសើរការរួមវិភាគីទានយ៉ាងសកម្មរបស់សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh សហព័ន្ធនៃអង្គការមិត្តភាពខេត្ត និងនិស្សិតបរទេសក្នុងរយៈពេលកន្លងមក និងស្នើឲ្យសាលា និងសហព័ន្ធនៃអង្គការមិត្តភាពខេត្តបង្កលក្ខណៈងាយស្រួលថែមទៀតឲ្យនិស្សិតបរទេស៕

បកប្រែដោយ Thuy Anh