អញ្ជើញថ្លែងមតិនៅទីនេះ លោក Phung Xuan Nha បានថ្លែងសុន្ទរកថាគួរឲ្យចាប់អារម្មណ៍ទៅកាន់តំណាងចំនួន ៥៥០ នាក់ រួមមានថ្នាក់ដឹកនាំអប់រំ អ្នកគ្រប់គ្រងអប់រំ និងអ្នកជំនាញអប់រំលើពិភពលោក នៅក្នុងសម័យពិភាក្សាថ្នាក់រដ្ឋមន្ត្រី។ ក្នុងបទសុន្ទរកថានេះ រដ្ឋមន្ត្រី លោក Phung Xuan Nha បានថ្លែងអំពីទំនាក់ទំនងរវាងគ្រូបង្រៀន ក្រុមគ្រួសារ សិស្សនិស្សិត និងសហគមន៍ដើម្បីបង្កើតខឿនអប់រំមួយប្រកបដោយភាពជាក់ស្ដែង និងប្រសិទ្ធភាព។

leftcenterrightdel
លោក Phung Xuan Nha រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម (រូបថត៖ vnanet.vn)

ស្ដីពីវិស័យអប់រំនៅវៀតណាមនោះ លោក Phung Xuan Nha បានលើកឡើងអំពីចំណុចចំនួនបីគឺ សមភាព កម្រិតនៃការវិនិយោគលើវិស័យអប់រំ និងប្រសិទ្ធភាព។ ស្ដីពីសមភាពនោះ វៀតណាមបានបំពេញការពង្រីកបណ្ដាញសាលាយ៉ាងល្អ។ ស្ដីពីការវិនិយោគរបស់រដ្ឋនោះ លោក Phung Xuan Nha បានឲ្យដឹងថា វៀតណាមបានចំណាយ ៥.៨ ភាគរយ នៃ GDP សម្រាប់វិស័យអប់រំ ហើយជារដ្ឋាភិបាលមួយដែលផ្ដោតសំខាន់លើវិស័យអប់រំ។ ស្ដីពីប្រសិទ្ធភាពនោះ វៀតណាមបានវិនិយោគជាច្រើន ប៉ុន្តែនៅតែទាប បើធៀបនឹងប្រទេសដទៃ។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមនៅតែទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

វេទិកាអប់រំពិភពលោកគឺជាវេទិកាធំបំផុតថ្នាក់រដ្ឋមន្ត្រីអប់រំពិភពលោក ដែលបានប្រព្រឹត្តទៅជាប្រចាំឆ្នាំនៅទីក្រុងឡុងដ៍៕

តាម vovworld.vn