សិស្សវៀតណាមទាំង ៦០ នាក់បានទទួលរង្វាន់។ ក្នុងនោះ មានមេដាយមាសចំនួន ៤ គ្រឿង មេដាយប្រាក់ ៩ គ្រឿង មេដាយសំរឹទ្ធ ២៤ គ្រឿង និងរង្វាន់លើកទឹកចិត្តចំនួន ២៣ គ្រឿង។

leftcenterrightdel
ក្រុមវៀតណាមចូលរួមការប្រឡង (រូបថត៖ vnanet.vn)

ក្នុងការប្រឡងសម្រាប់ក្រុម មានក្រុមចំនួន៧ ក្នុងចំណោមក្រុមចំនួន១៦ បានទទួលរង្វាន់ ជាមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៣ គ្រឿង។ ការប្រឡង ISC លើកទី១ ឆ្នាំ ២០១៨ ដែលរៀបចំឡើងសម្រាប់សិស្សអាយុក្រោម ១៣ ឆ្នាំ និងសិស្សក្រោមអាយុ ១៦ ឆ្នាំ បានទាក់ទាញសិស្សចំនួន ១០៥ នាក់មកពីវៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន។ ភាពជោគជ័យរបស់ក្រុមវៀតណាមក្នុងការប្រឡងលើកនេះមិនគ្រាន់តែជម្រុញការសិក្សាវិទ្យាសាស្រ្តរបស់សិស្សតែប៉ុណ្ណោះទេ ថែមទាំងគឺជាឱកាសចែករំលែក និងបង្កើនចំណេះដឹងអំពីវិទ្យាសាស្រ្ត និងចំណេះដឹងអំពីវិទ្យាសាស្រ្តបច្ចេកទេសថ្មី និងវប្បធម៌ទៀតផង។ នេះក៏ជាឱកាសសម្រាប់សិស្សវៀតណាមស្វែងយល់អំពីវិទ្យាសាស្រ្តបច្ចេកវិទ្យាទំនើបរបស់ប្រទេសនានាលើពិភពលោកផងដែរ៕

បកប្រែដោយ Thuy Anh