leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងតមិនៅពិធីរំលឹកខួប (រូបថត៖ VOV)

ឆ្លងកាត់រយៈពេល៥៥ឆ្នាំ នៃការចាប់បដិសន្ធិ និងអភិវឌ្ឍ វិទ្យាស្ថានហិរញ្ញវត្ថុជាទីកន្លែងដែលបានបណ្ដុះបណ្ដាលបណ្ឌិត អនុបណ្ឌិតជាង៨០០០នាក់ និងនិស្សិតបរិញ្ញបត្រប្រមាណ ១ សែននាក់ សម្រាប់ប្រទេសជាតិ និងប្រទេសកម្ពុជា និងឡាវ។ យុទ្ធសាស្ត្រអភិវឌ្ឍដល់ឆ្នាំ២០៣០ នៃវិទ្យាស្ថានហិរញ្ញវត្ថុនោះគឺ ក្លាយទៅជាមូលដ្ឋានបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សា ក្រោយឧត្តមសិក្សា និងជាមូលដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនាំមុខគេនៃប្រទេសវៀតណាម និងមានកិត្យានុភាពក្នុងតំបន់អំពីវិស័យហិរញ្ញវត្ថុ គណនេយ្យ សេដ្ឋកិច្ច​និងការគ្រប់គ្រងអាជីវកម្ម។

អញ្ជើញថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

“ខ្ញុំជឿជាក់ថា ដោយមានប្រពៃណីដ៏ល្អប្រសើរនោះគឺវិទ្យាស្ថានហិរញ្ញវត្ថុ នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ដើម្បីក្លាយទៅជាមូលដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវវិទ្យាសាស្ត្រនាំមុខគេខាងផ្នែកហិរញ្ញវត្ថុ-គណនេយ្យ សេដ្ឋកិច្ ចនិងការគ្រប់គ្រងអាជីវកម្ម សំដៅរួមចំណែកកសាងខឿនហិរញ្ញវត្ថុវៀតណាមប្រកបដោយលក្ខណៈសមាហរណកម្ម ស្មោះត្រង់ និងចីរភាព”៕

តាមvovworld.vn