លោក Cao Dung នៅភូមិ Ke បានឲ្យដឹងថា មុនទសវត្សរ៍ទី ៩០ នៃសតវត្សទី ២០ ភូមិ Ke នៅក្នុងព្រៃជ្រៅ ជីវភាពរស់នៅរបស់ប្រជាជនក្រីក្រខ្លាំងណាស់ នោះក៏ជាសម័យដែលស្នូរបុកស្រូវមិនសូវមាននៅពេលព្រឹកព្រលឹម។ ដើម្បីរក្សាស្នូរបុកស្រូវ ប្រជាជនត្រូវចូលក្នុងព្រៃជ្រៅយកបន្លែ    យកទំពាំង និងបរបាញ់។ល។

leftcenterrightdel
ជនជាតិ Ma Lieng នៅភូមិ Ke បុកស្រូវ

លុះដល់ឆ្នាំ ១៩៩១ អាស្រ័យដោយមានជំនួយពីគណៈកម្មការ និងស្ថាប័នគ្រប់លំដាប់ថ្នាក់ គ្រួសារជនជាតិ Ma Lieng ចំនួន ៤៨ គ្រួនៅភូមិ Ke ត្រូវបានផ្លាស់ប្តូរមកបង្កើតភូមិនៅទីនេះ។ រដ្ឋមិនត្រឹមតែជួយប្រជាជនទាំងស្បៀងអាហារ និងសម្លៀកបំពាក់ប៉ុណ្ណោះ ថែមទាំងផ្តល់ផ្ទះជូនគ្រួសារនិមួយៗ និងសាងសង់សាលារៀន សាងសង់ផ្លូវថ្នល់ និងដាំស្រូវទៀតផង។ល។ បច្ចុប្បន្ននេះ ប្រជាជននៅភូមិ Ke បានចេះដាំស្រូវ ដាំដើមឈើជាព្រៃ ធ្វើចំការ ទន្ទឹមនឹងនោះ ស្នូរបុកស្រូវតែងតែលាន់លឺជារៀងរាល់ព្រឹក។

លោកវរសេនីយ៍ឯក Ha Van Dong ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាស្រុក Tuyen Hoa (បញ្ជាការដ្ឋានយោធាខេត្ត Quang Binh) បានចែករំលែកថា៖ “នៅពេលដែលលឺស្នូរបុកស្រូវ " លាន់លឺឡើងពីចន្លោះភ្នំ Truong Son អ្នករាល់គ្នានឹងចងចាំជានិច្ច"។ ស្នូរបុកស្រូវបង្ហាញពីក្តីប្រាថ្នារបស់ជនជាតិ Ma Lieng ដែលបង្ហាញផលដំណាំល្អ គ្រួសារសុខដុមរមនា និងសម្បូរធូធារ។

យោងតាមព្រឹទ្ធាចារ្យភូមិ Cao Ke បានឲ្យដឹងថា ថ្វីត្បិតតែបច្ចុប្បន្នជីវភាពរស់នៅរបស់ជនជាតិ Ma Lieng មានភាពប្រសើរឡើងក៏ដោយ ការកិនស្រូវភាគច្រើនធ្វើដោយម៉ាស៊ីន ក៏ប៉ុន្តែប្រជាជននៅតែរក្សាទម្លាប់បុកស្រូវជារៀងរាល់ព្រឹកព្រលឹម។ ដោយសារតែជាច្រើនជំនាន់មកហើយ ស្នូរបុកស្រូវ ជាស្ពានតភ្ជាប់មនុស្សគ្រប់គ្នា ជាសហគមន៍រួបរួមនៃមិត្តភាព សេចក្តីស្រឡាញ់ បង្ហាញពីជីវភាពសម្បូរធូធារ និងសុភមង្គល៕

បកប្រែដោយ Huyen Trang