ក្នុងនាមជា "អ្នករក្សាព្រលឹង" បទចម្រៀងប្រជាប្រិយរបស់ជនជាតិ Thai លោកស្រី Dieu Thi Xieng តែងតែមានបំណងចង់រក្សាព្រលឹងដើមនៃបេតិកភណ្ឌវប្បធម៌អរូបី ដែលលោកស្រីបានផ្សាភ្ជាប់មកស្ទើរតែពេញមួយជីវិត។

ជារៀងរាល់យប់ថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ សិក្ខាកាមប្រមូលផ្តុំគ្នានៅឯផ្ទះរបស់សិប្បការិនី Dieu Thi Xieng ដើម្បីរៀនបទចម្រៀងប្រជាប្រិយ។ ដំបូងឡើយ ថ្នាក់រៀនមានការចូលរួមតែមនុស្សពីរបីនាក់ប៉ុណ្ណោះ។ ប៉ុន្តែ អាស្រ័យដោយមានការផ្ស័ព្វផ្សាយ និងការចលនាពីសិប្បការិនី Dieu Thi Xieng រួមជាមួយនឹងការផ្សព្វផ្សាយការសម្តែងតន្ត្រីប្រជាប្រិយរបស់ជនជាតិ Thai ក្នុងឱកាសបើកបវេសនកាល ឬពិធីបុណ្យធំ ៗ និងបុណ្យចូលឆ្នាំថ្មី... មនុស្សជាច្រើន ជាពិសេសយុវវ័យបានចាប់អារម្មណ៍ និងចូលរួមរៀនដែរ។

leftcenterrightdel
សិប្បការិនី Dieu Thi Xieng

សិប្បការិនី Dieu Thi Xieng បានចែករំលែកថា តាំងពីតូចមក លោកស្រីបានចេះច្រៀងបទចម្រៀងប្រជាប្រិយជាច្រើនរបស់ជនជាតិ Thai ហើយ។ សម្រាប់លោកស្រី ការច្រៀងបទចម្រៀងប្រជាប្រិយដើម្បីរក្សាភាសាកំណើតរបស់លោកស្រី ជាសំឡេងរបស់ជនជាតិគាត់។ បច្ចុប្បន្ននេះ សិប្បការិនី Dieu Thi Xieng មិនត្រឹមតែប្រមែប្រមូលប៉ុណ្ណោះទេ ថែមទាំងអាចនិពន្ធ និងសម្តែងបទចម្រៀងរបស់ជនជាតិ Thai ទៀតផង។ 

ដើម្បីរួមចំណែកថែរក្សាបទចម្រៀងប្រជាប្រិយរបស់ជនជាតិ Thai សិប្បការិនី Dieu Thi Xieng មិនត្រឹមតែនាំបទចម្រៀងប្រជាប្រិយរបស់ជនជាតិទៅកាន់កន្លែងជាច្រើនប៉ុណ្ណោះទេ ថែមទាំងមានគោលបំណងចង់ថែរក្សា និងបន្សល់ទុកបទចម្រៀងដល់ជំនាន់ក្រោយៗ។ សិប្បការិនី Dieu Thi Xieng បានចែករំលែកថា “យុវជនមួយផ្នែកឥឡូវនេះ យកចិត្តទុកដាក់តិចតួចចំពោះការថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្លួន ដូច្នេះខ្ញុំចង់បង្រៀនពួកគេនូវបទចម្រៀងប្រជាប្រិយ ដើម្បីរួមចំណែកក្នុងការដាស់តឿន ពូនជ្រំសេចក្តីស្រលាញ់ និងមោទនភាពចំពោះវប្បធម៌ប្រពៃណី រួមចំណែកថែរក្សាអត្តសញ្ញាណជាតិដែរ”៕

បកប្រែដោយ Huyen Trang