ពិព័រណ៍វប្បធម៌វៀតណាមបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី៤ ខែធ្នូនៅឧទ្យាន Lincoln កណ្តាលរដ្ឋធានី Mexico City។

leftcenterrightdel
លោក Nguyen Hoanh Nam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំម៉ិកស៊ិក ឧទ្ទេសនាមអំពីការតាំងពិព័រណ៌រូបថតអំពីទឹកដី និងមនុស្សវៀតណាម (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងពិធីបើកពិព័រណ៍នេះ លោក Nguyen Hoanh Nam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំម៉ិកស៊ិក បានលើកឡើងអំពីភាពស្អិតរមួតនៃទំនាក់ទំនងវៀតណាម-ម៉ិកស៊ិកលើវិស័យជាច្រើន ដូចជានយោបាយ សេដ្ឋកិច្ច វប្បធម៌ សកម្មភាពការទូតប្រជាជន និងភាពស្រដៀងគ្នាក្នុងប្រវត្តិសាស្ត្រនៃការតស៊ូដើម្បីដណ្តើមឯករាជ្យ ក៏ដូចជាវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណ។

leftcenterrightdel
ប្រជាជនម៉ិកស៊ិកនៅឯកន្លែងម្ហូបអាហារវៀតណាម (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសង្ឃឹមថា តាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌ ប្រជាជនម៉ិកស៊ិកនឹងមានការយល់ដឹងកាន់តែច្បាស់អំពីវៀតណាមស្រលាញ់សន្តិភាព ស្វាហាប់ និងរូសរាយរាក់ទាក់ រួមចំណែករឹតបន្តឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

តាងនាមរដ្ឋបាលទីក្រុង លោកស្រី Lourdes Pozo Pietra Santa ប្រធានផ្នែកការបរទេសនៃខ័ណ្ឌ Miguel Hildango បានលើកឡើងពីសារៈសំខាន់នៃលំហវប្បធម៌វៀតណាម ព្រមទាំងបញ្ជាក់ថា រដ្ឋបាល និងប្រជាជននៅក្នុងតំបន់មានសេចក្តីសោមនស្សរីករាយ ដែលបានមានឱកាសចូលរួមសកម្មភាពវប្បធម៌ដូចជាពិព័រណ៍នេះ៕

បកប្រែដោយ Huyen Trang