នាពេលថ្មីៗនេះ យើងខ្ញុំមានឱកាសអមដំណើរជាមួយគណៈប្រតិភូបញ្ជាការដ្ឋានយោធាទីក្រុង Da Nang ប្រគល់ “ផ្ទះមេត្ដាធម៌” ជូនលោកអនុសេនីយ៍ឯកបំរុង Nguyen Van Hao ជនជាតិ Co Tu ដែលជាជាងជួសជុលអាវុធនៃកងអនុសេនាធំឃ្លាំង K97 បញ្ជាការដ្ឋានយោធាទីក្រុង Da Nang នៅភូមិ Phu Tuc។ បើសម្លឹងមើលពីខាងក្រៅទៅក្នុងនោះ យើងបានងាយឃើញរូបថតលោកអ៊ំហូ ដែលត្រូវបានដាក់តាំងលើអាសនៈក្នុងផ្ទះថ្មី។

leftcenterrightdel
លោកអនុសេនីយ៍ឯកបំរុង Nguyen Van Hao អុជធូបគោរពវិញ្ញាណក្ខន្ធលោកអ៊ំ ហូ

ដោយមានវត្តមានក្នុងថ្ងៃរីករាយរបស់គ្រួសារ លោកអនុសេនីយ៍ឯកបំរុង Nguyen Van Hao ព្រឹទ្ធាចារ្យភូមិ Nguyen Van Can ក្នុងសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ Co Tu បានឲ្យដឹងថា៖ “លោកអនុសេនីយ៍ឯកបំរុង Nguyen Van Hao គឺជាមនុស្សល្អម្នាក់របស់ជនរួមជាតិ Co Tu។ អនុសេនីយ៍ឯកបំរុង Nguyen Van Hao ជានិច្ចកាលជឿលើបក្ស និងលោកអ៊ំ ហូ តែងតែចូលរួមសកម្មក្នុងការងារភូមិ ដែលធ្វើឲ្យបងប្អូនជនរួមជាតិគ្រប់ៗគ្នាស្រឡាញ់រាប់អាន។ នៅទីនេះ ក្នុងឱកាសថ្ងៃបុណ្យ ឬ ព្រឹត្ដិការណ៍សំខាន់ៗរបស់គ្រួសារ នៅលើអាសនៈសក្ការៈបូជាលោកអ៊ំ ហូ ក្រៅពីដាក់ផ្លែឈើ និងស្ករគ្រាប់ ជនជាតិ Co Tu នៅដាក់នំស្នែងក្របី និងផលិតផលប្រចាំតំបន់ទៀតផង។

ជារៀងរាល់ព្រឹកនិងពេលយប់ ជនរួមជាតិបានអុជធូបដើម្បីបង្ហាញពីទឹកចិត្តរបស់ម្ចាស់ផ្ទះចំពោះមេឃដី និងបុព្វបុរស និងលោកអ៊ំ ហូ។ នោះជាអត្ដសញ្ញាណវប្បធម៌ប្រពៃណីដែលជនជាតិ Co Tu នៅភូមិ Phu Tuc តែងតែរំលឹកដល់កូនចៅរបស់ខ្លួនឱ្យចេះថែរក្សា។

ព្រឹទ្ធាចារ្យភូមិ Nguyen Van Can បានមកទស្សនាផ្ទះ Guol Phu Tuc ដែលជានិមិត្តសញ្ញានៃវប្បធម៌ Co Tu - ជាកន្លែងសម្រាប់ក្រុមប្រឹក្សាព្រឹទ្ធាចារ្យ ជួបប្រជុំនិងសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់សហគមន៍ និងជាកន្លែងរៀបចំពិធីបុណ្យដូចជា៖ បុណ្យស្រូវថ្មី អបអរសាទរការច្រូតកាត់ល្អ... យើងខ្ញុំត្រូវបានព្រឹទ្ធាចារ្យភូមិប្រាប់ថា ក្នុងព្រឹត្ដិការណ៍ទាំងនោះ ក្រៅពីការថ្វាយព្រះអាទិទេពតាមទំនៀមទម្លាប់នោះ ការអុជធូបគោរពវិញ្ញាណលោកអ៊ំ ហូ បានក្លាយជាទម្លាប់ និងអត្ដសញ្ញាណវប្បធម៌របស់ជំនាន់ជាច្រើនរបស់ជនរួមជាតិ Co Tu នៅតំបន់ Truong Son។ បងប្អូនជនរួមជាតិយល់ថា ការរស់នៅបានសុខសាន្ដ សប្បាយដូចសព្វថ្ងៃនេះ គឺអរគុណបក្ស អរគុណលោកអ៊ំ ហូ៕

បកប្រែដោយ Pham Diep