ជាពិសេស លោក Ro Cham Tich ព្រឹទ្ធាចារ្យភូមិ បានកៀរគរប្រជាពលរដ្ឋបរិច្ចាគដីទំហំជាង ៣០០ ម៉ែត្រការ៉េ និងកាប់ដើមឈើហូបផ្លែ និងដើមកាហ្វេរាប់រយដើម ដើម្បីសាងសង់ផ្លូវ ហើយជួយភូមិសម្រេចការកសាងជនបទថ្មី។ ព្រឹទ្ធាចារ្យភូមិ Ro Cham Tich បានឲ្យដឹងថា "ភូមិរបស់ខ្ញុំមានក្រុមគ្រួសារ ២២៨ គ្រួសារ ដែលមានប្រជាជនជាង ១០០០ នាក់។ កាលពីមុន ជីវភាពរស់នៅរបស់ប្រជាជនជួបការលំបាកខ្លាំង អត្រាគ្រួសារក្រីក្រមានជាង ៥០% ប៉ុន្តែឥឡូវមានតែជាង ៨% ប៉ុណ្ណោះ។ កុមារបានទទួលការអប់រំ ផ្លូវចាក់បេតុងល្អ រថយន្តអាចចូលដល់ភូមិបាន"។

leftcenterrightdel
លោកព្រឹទ្ធាចារ្យភូមិ Ro Cham Tich  ជាមួយកងកម្លាំងធ្វើការយាមល្បាតការពារព្រំដែន និងបង្គោលព្រំដែន

យោងតាមព្រឹទ្ធាចារ្យភូមិ Ro Cham Tich ដើម្បីទទួលបានលទ្ធផលដូចសព្វថ្ងៃនេះ ប្រជាជនជនជាតិ Gia Rai ពិតជាដឹងគុណចំពោះការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍតំបន់ជនជាតិភាគតិច របស់បក្ស រដ្ឋ និងអាជ្ញាធរមូលដ្ឋាន។

នៅពេលដែលគេសួរថាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋជឿនិងធ្វើតាម លោកព្រឹទ្ធាចារ្យភូមិ Ro Cham Tich ញញឹមដាក់ ហើយនិយាយថា សាមញ្ញណាស់! "បើខ្ញុំរស់នៅល្អ ហើយធ្វើល្អគឺ អ្នកភូមិនឹងជឿជាក់ និងធ្វើតាម។ ជាឧទាហរណ៍ បើខ្ញុំចង់កៀរគរប្រជាជនឲ្យអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន គឺសេដ្ឋកិច្ចគ្រួសារយើងត្រូវតែល្អសិន។ ដើម្បីឲ្យអ្នកភូមិបោះបង់ចោលទំនៀមទម្លាប់ចាស់កម្រិល គ្រួសាររបស់ខ្ញុំត្រូវតែបោះបង់ចោលជាមុនសិន"។

ដូចលោកព្រឹទ្ធាចារ្យភូមិ Ro Cham Tich បាននិយាយ បន្ទាប់ពីចេញពីកងទ័ពនៅឆ្នាំ ១៩៨៣ ហើយត្រឡប់មកភូមិវិញ លោកបានស្ម័គ្រចិត្តជា “ឯកអគ្គរដ្ឋទូត” ដើម្បីនាំយកគោលការណ៍ និងគោលនយោបាយរបស់បក្សចូលក្នុងជីវភាពរស់នៅរបស់ប្រជាជន។ លោកក៏បានទៅឈានមុខក្នុងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងការផលិត បង្កើនប្រាក់ចំណូល និងណែនាំប្រជាជនឲ្យធ្វើតាម ហើយលោកបានផ្សព្វផ្សាយ និងចលនាឲ្យប្រជាជនផ្លាស់ប្ដូរផ្នត់គំនិតចាស់។ លោកក៏បានទៅគ្រួសារនិមួយៗ ដែលប្រកបរបរធ្វើស្រែចម្ការនៅតាមព្រំដែនដើម្បីផ្សព្វផ្សាយឲ្យពួកគាត់គោរពច្បាប់ កុំបំពានព្រំដែន និងបង្គោលព្រំដែន។ល៕

បកប្រែដោយ Thuy Anh