ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍នាថ្ងៃទី១០ ខែកញ្ញា លោក Yuji Kuroiwa អភិបាលខេត្ត Kanagawa សង្ឃឹមថា បុណ្យនេះនឹងជួយតភ្ជាប់ប្រជាជនខេត្ត Kanagawa និយាយដោយឡែក និងប្រជាជនជប៉ុននិយាយរួម ជាមួយប្រជាជនវៀតណាម។

leftcenterrightdel
លោក Vu Hong Nam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំជប៉ុន ថ្លែងក្នុងពិធី (រូបថត៖ vovworld.vn)

រីឯខ្លួនវិញ លោក Vu Hong Nam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំជប៉ុន បានអះអាងថា ចាប់តាំងពីលើកទីមួយប្រារព្ធឡើងក្នុងឆ្នាំ២០១៥ មកពិធីបុណ្យវៀតណាមនៅខេត្ត Kanagawa បានក្លាយទៅជាព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រចាំឆ្នាំ ដែលជួយលើកកម្ពស់ការយល់ដឹង បង្កើនការជួបជុំប្រាស្រ័យរវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរវប្បធម៌ តន្ត្រី ម្ហូបអាហារ តាមរយៈនោះផ្សព្វផ្សាយរូបភាពនៃទឹកដី និងមនុស្ស ប្រពៃណី វប្បធម៌ និងប្រវត្តិសាស្ត្រវៀតណាមដល់មិត្តជប៉ុន។ ពិធីបុណ្យក៏រួមចំណែកពង្រឹងចំណងសាមគ្គីភាព និងមិត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ក្នុងរយៈពេល ២ ថ្ងៃនៃពិធីបុណ្យនេះ បានប្រព្រឹត្តទៅការសម្ដែងសិល្បៈ និងការទទួលទានម្ហូបអាហារវៀតណាមនៅស្តង់វៀតណាមនៅប្រទេសជប៉ុន៕

បកប្រែដោយ Thuy Anh