ទោះបីជាជីវិតបានផ្លាស់ប្តូរច្រើនក៏ដោយ ក៏ជនជាតិ San Chi នៅទីនេះតែងតែគោរព និងរក្សាសម្លៀកបំពាក់ប្រពៃណីរបស់ពួកគេ។ ភូមិ Khau Dang គឺជាភូមិគំរូមួយ ដែលនៅតែរក្សារបៀបកាត់ដេរសំលៀកបំពាក់ប្រពៃណីនៃស្រុក Pac Nam។ ចាប់ពីអាយុ ១៥ ឆ្នាំឡើងទៅ នារីជនជាតិ San Chi នៅភូមិ Khau Dang ត្រូវរៀនកាត់ដេរ និងប៉ាក់សំលៀកបំពាក់ប្រចាំថ្ងៃរបស់ខ្លួន ជាពិសេសសម្រាប់ពិធីមង្គលការ និងថ្ងៃបុណ្យទាន។

leftcenterrightdel
នារីជនជាតិ San Chi នៅភូមិ Khau Dang កាត់ដេរសំលៀកបំពាក់ប្រពៃណី

លោកស្រី Hoang Thi Xuan ភូមិ Khau Dang បានចែករំលែកថា របៀបកាត់ដេរសំលៀកបំពាក់នាបច្ចុប្បន្ននេះងាយស្រួលជាងពេលមុន ដោយសារក្រណាត់អាចទិញបាននៅទីផ្សារ គ្រាន់តែទិញយកមក ហើយប៉ាក់និងកាត់ដេរឡើងវិញ។ ប៉ុន្តែវាត្រូវចំណាយពេល ២ ដល់ ៣ ខែដើម្បីបង្ហើយសំលៀកបំពាក់ជនជាតិ San Chi។ ក្នុងបរិបទដែលនៅតំបន់ជនជាតិភាគតិចមួយចំនួន វប្បធម៌ស្លៀកពាក់តាមបែបប្រពៃណីកំពុងសាបសូន្យបន្តិចម្តងៗ នារីជនជាតិ San Chi នៅភូមិ Khau Dang នៅតែរក្សាស្លៀកពាក់តាមបែបប្រពៃណីជាទ្រព្យសម្បត្តិដ៏មានតម្លៃ។ មិនថាធ្វើអ្វី ឬទៅណាក៏ដោយ ក្នុងថ្ងៃបុណ្យតេត ឬទៅផ្សារ ធ្វើស្រែចម្ការ ទៅសាលាក៏ដោយ ក៏នារីជនជាតិ San Chi នៅតែក្នុងសំលៀកបំពាក់ប្រពៃណីដោយមានមោទនភាពរបស់ខ្លួន។ ក្នុងពេលសម្រាក លោកយាយ និងម្ដាយបានបង្រៀនកូនចៅពីរបៀបត្បាញ និងប៉ាក់។ ថ្វីត្បិតតែសម្លៀកបំពាក់មិនមានពណ៌ឆើតឆាយក៏ដោយ ប៉ុន្តែការស្លៀកពាក់របស់នារីជនជាតិ San Chi នៅតែរំលេចដោយកង ក  កងដៃ និងកន្សែងរុំសក់។

ដោយការខិតខំប្រឹងប្រែងរបស់ប្រជាជននៅភូមិ Khau Dang លក្ខណៈល្អនៃវប្បធម៌របស់សហគមន៍ជនជាតិ San Chi បន្តត្រូវបានអភិរក្ស និងអភិវឌ្ឍន៍ រួមចំណែកធ្វើឲ្យសម្បូរបែបនូវវប្បធម៌ប្រពៃណីរបស់ប្រជាជាតិ៕

បកប្រែដោយ Thuy Anh