leftcenterrightdel
តំណាងក្រុមកងទ័ពវប្បធម៌នៃកងទ័ពប្រជាជនវៀតណាមចាប់ឆ្នោត

ការចូលរួមប្រកួតឆ្នាំនេះមាន ១០ ក្រុម ក្នុងនោះ ៩ ក្រុមចូលរួមខ្លឹមសារទាំងអស់។ តាមលទ្ធផលចាប់ឆ្នោតបានឲ្យដឹងថា ក្នុងការប្រកួតឧបករណ៍ភ្លេង “ក្រុមកងទ័ពវប្បធម៌” នៃកងទ័ពប្រជាជនវៀតណាម នឹងប្រកួតជុំទី ៦។

“ក្រុមកងទ័ពវប្បធម៌” នៃកងទ័ពប្រជាជនវៀតណាមចូលរួមការប្រកួតកីឡាយោធាអន្តរជាតិឆ្នាំ ២០២២ នៅសហព័ន្ធរុស្ស៊ី រួមមានសមាជិកចំនួន ១៦ នាក់ ដែលក្នុងនោះ ១០ នាក់ បានចូលរួមជាផ្លូវការ។

leftcenterrightdel
ការសំដែងសិល្បៈរបស់ក្រុមកងទ័ពវប្បធម៌វៀតណាមក្នុងពិធីចាប់ឆ្នោត
leftcenterrightdel
ក្រុមទាំងឡាយចូលរួមសំដែងសិល្បៈក្នុងពិធីចាប់ឆ្នោត

យោងតាមផែនការ “ក្រុមកងទ័ពវប្បធម៌” នៃកងទ័ពប្រជាជនវៀតណាមនឹងចាប់ផ្តើមការប្រកួតពីថ្ងៃ ១៣ សីហា។ នៅថ្ងៃដដែល គណកម្មការរៀបចំនឹងបើកជាផ្លូវការនូវ Link បោះឆ្នោតសម្រាប់ឃ្លីបណែនាំក្រុម។ ជាមួយនឹងទម្រង់នេះ ការបោះឆ្នោតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ខែសីហា រហូតដល់ការបញ្ចប់នៃការសំដែងសិល្បៈ ហើយទស្សនិកជននឹងជ្រើសរើស (ដោយចុច "ចូលចិត្ត") សម្រាប់កម្មវិធីសំដែងសិល្បៈដែលអ្នកចូលចិត្ត។ បន្ទាប់មកចាប់ពីថ្ងៃទី ២១ ខែសីហា នឹងប្រព្រឹត្តទៅការបោះឆ្នោតសម្រាប់ការសម្តែងរបស់ក្រុមទាំងអស់ ហើយច្រកចូលបោះឆ្នោតនឹងបិទនៅម៉ោង 0:00 ថ្ងៃទី ២៤ ខែសីហា៕

បកប្រែដោយ Pham Diep