ចាប់កំណើតក្នុងគ្រួសារដែលមានប្រពៃណីចូលរួមចលនាបដិវត្តន៍ នៅឆ្នាំ ១៩៧៨ លោក Doan Van Ho បានចុះឈ្មោះបំរើក្នុងជួរកងទ័ពដើម្បីការពារព្រំដែនភាគនិរតីនៃប្រទេស។ នៅឆ្នាំ ១៩៨៤ លោកបានចេញពីជួរកងទ័ព ហើយត្រឡប់ទៅរកជីវិតដូចធម្មតាវិញ។ ក្នុងឆ្នាំ ២០០៤ លោក Ho និងក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនា Hoa Hao ឃុំ Vinh Xuong បានរៀបចំទម្រង់ “អង្ករសម្រាប់ក្តីស្រឡាញ់” ដើម្បីជួយអ្នកក្រីក្រ ក្រោមការចូលរួមរបស់អ្នកចូលរួមចំនួន ១០ នាក់។ ពីគំរូ “អង្ករសម្រាប់ក្តីស្រឡាញ់” ក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនា Hoa Hao ឃុំ Vinh Xuong ក៏បានរៀបចំសកម្មភាពសប្បុរសធម៌ជាច្រើនដើម្បីជួយគ្រួសារក្រីក្រ គ្រួសារមានស្ថានភាពលំបាក និងសិស្សានុសិស្សក្រីក្របន្តទៅសាលារៀន។ល។ បន្ទាប់ពីរយៈពេលជិត ២០ ឆ្នាំបង្កើត រហូតមកដល់ពេលនេះ ចំនួនសមាជិកដែលជាអ្នកមុខអ្នកការ​ចូលរួមទម្រង់ "អង្ករសម្រាប់ក្ដីស្រឡាញ់" បានកើនឡើងដល់ជាង ៥០ នាក់។

leftcenterrightdel
លោក Doan Van Ho ជូនអំណោយដល់សិស្សសាលាបឋមសិក្សា Vinh Xuong (ឃុំ Vinh Xuong ទីរួមស្រុក Tan Chau ខេត្ត An Giang)

ទន្ទឹមនឹងនោះ លោក Doan Van Ho និងគណៈកម្មាធិការរណសិរ្សមាតុភូមិ ស្ថាប័ន អង្គភាព និងសហជីពនានានៃទីរួមស្រុក Tan Chau បានចលនាប្រជាជន និងសប្បុរសជនទិញរថយន្តចំនួន ២ គ្រឿង ដើម្បីដឹកជញ្ជូនអ្នកជំងឺដោយឥតគិតថ្លៃ។ ជារៀងរាល់ខែ ក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនា Hoa Hao ឃុំ Vinh Xuong ត្រូវបានឧបត្ថម្ភប្រេងពី ៨០០-១,០០០ លីត្រសម្រាប់រថយន្តដឹកអ្នកជំងឺដោយមិនគិតថ្លៃ។ លោក Doan Van Ho បានឲ្យដឹងថា "ខ្ញុំធ្វើការងារសប្បុរសធម៌អាស្រ័យលើទឹកចិត្តបរិសុទ្ធរបស់ខ្លួន និងទទួលបានការគាំទ្រពីគ្រួសារ នោះជាការលើកទឹកចិត្តសម្រាប់ខ្ញុំក្នុងការធ្វើការងារសប្បុរធម៌។ ខ្ញុំរីករាយណាស់ដែលបានរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋានកសាងស្រុកកំណើត Vinh Xuong ឲ្យកាន់​តែរីកចម្រើន"។

លោក Bui Thai Hoang លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ Vinh Xuong បានចែករំលែកថា "លោក Ho គឺជាគំរូនៃការរស់នៅល្អខាងផ្លូវលោកខាងផ្លូវធម៌ ដែលតែងតែទៅឈានមុខក្នុងការធ្វើសកម្មភាពសប្បុរសធម៌ ពីការសាងសង់ផ្ទះជូនគ្រួសារជួបការលំបាក រហូតដល់ការសាងសង់ស្ពាន ជួសជុលផ្លូវ និងការដឹកជញ្ជូនអ្នកជំងឺ។ល។ ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនា Hoa Hao របស់ឃុំ លោក Ho តែងតែគោរពច្បាប់រដ្ឋយ៉ាងម៉ឺងម៉ាត់ កៀគរអ្នកកាន់សាសនាមិនស្តាប់ការបំភ្លៃពិតរបស់មុខសញ្ញាអាក្រក់ និងគោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ញត្តិតាមតំបន់ព្រំដែន។ ទង្វើរបស់លោក Ho ត្រូវបានអាជ្ញាធរមូលដ្ឋានវាយតម្លៃខ្ពស់ និងទទួលបានការជឿទុកចិត្តពីប្រជាជន និងអ្នកកាន់សាសនា"។

ដោយមានសកម្មភាពដ៏មានអត្ថន័យ លោក Doan Van Ho មានកិត្តិយសត្រូវបាននាយករដ្ឋមន្ត្រីប្រគល់ប័ណ្ណសរសើរចំពោះការអនុវត្តល្អនូវសកម្មភាពសុខុមាលភាពសង្គម ហើយមជ្ឈិមសមាគមអតីតយុទ្ធជនវៀតណាមបានប្រគល់ជូនប័ណ្ណសរសើរចំពោះស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំង "អតីតយុទ្ធជនគំរូ" សម្រាប់ដំណាក់កាល ២០១៤-២០១៩៕

បកប្រែដោយ Thuy Anh