ព្រឹត្តិការណ៌នេះត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Nam ដើម្បីអបអរសាទរឆ្នាំទេសចរណ៍ជាតិ Quang Nam ឆ្នាំ២០២២ ក្រោមប្រធានបទ “ខេត្ត Quang Nam - គោលដៅទេសចរណ៍បៃតង”។

leftcenterrightdel
ការសម្ដែងក្នុងពិធីបើក (រូបថត៖ vnanet.vn)

ការតាំងពិព័រណ៌នេះ ក៏បានបង្ហាញផលិតផលសិប្បកម្មប្រពៃណី លើកតម្កើងផលិតផលឆ្នើមរបស់សិប្បករនិងភូមិសិប្បកម្ម តាមនោះ ផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃភូមិសិប្បកម្ម ពង្រីកទំនាក់ទំនងរវាងបណ្តាភូមិសិប្បកម្ម រវាងអ្នកផលិតជាមួយភ្ញៀវទេសចរ។ ខ្លឹមសារគួរឲ្យចាប់អារម្មណ៍មួយ គឺការតាំងពិព័រណ៌រូបថតចំនួន ១៦០ សន្លឹក ក្រោមប្រធានបទ “ដំណើរឆ្លងកាត់តំបន់បេតិកភណ្ឌវៀតណាម” ដោយឧទ្ទេសនាមអំពីបេតិកភណ្ឌនានាដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ មណ្ឌ​លកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនិងទេសភាព មណ្ឌលកេរ្តិ៍ដំណែលជាតិពិសេស បេតិកភណ្ឌវប្បធម៌អរូបីជាតិ។

ចំណុចស្នូលនៃការតាំងពិព័រណ៌គឺជាកម្មវិធីសម្តែងសិល្បៈប្រជាប្រិយប្រពៃណី "ពណ៌បេតិកភណ្ឌ" ដែលបានប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ។ ការតាំងពិព័រណ៌ “លំហបេតិកភណ្ឌវប្បធម៌វៀតណាម” នៅខេត្ត Quang Nam នឹងអូសបន្លាយរហូតដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២៕

តាម vovworld.vn