លោកឯកអគ្គរដ្ឋទូត Luong Thanh Nghi បាននិយាយអំពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់វៀតណាម ការអភិវឌ្ឍក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងដាណឺម៉ាក នាពេលកន្លងមក។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ជំនាន់ក្រោយៗនៃប្រទេសទាំងពីរនឹងបង្កើនការផ្លាស់ប្តូរ និងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃពិធីពាក់មួកឲ្យកូនសិស្សបញ្ចប់ការសិក្សានៅស្ថានទូតវៀតណាមប្រចាំនៅដាណឺម៉ាក (រូបថត៖ vnanet.vn)

សិស្សានុសិស្សមកពីវិទ្យាល័យ Birkerød Gymnasium បានទស្សនាការតាំងបង្ហាញវប្បធម៌ និងប្រវត្តិសាស្ត្រនៃតំបន់ផ្សេងៗគ្នារបស់ប្រទេសវៀតណាម និងទទួលទានមុខម្ហូបវៀតណាមមួយចំនួន។ល។ សិស្សានុសិស្សដាណឺម៉ាកបានចែករំលែកថា នេះជាសកម្មភាពមិនអាចបំភ្លេចបាន និងមានអត្ថន័យក្នុងពិធីអបអរសាទរការបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យរបស់សិស្សដាណឺម៉ាក៕

បកប្រែដោយ Thuy Anh