ទិវាវប្បធម៌នៃបណ្ដាជនជាតិវៀតណាមឆ្នាំនេះ មានការចូលរួមពីប្រជាជនចំនួន ២០៥ នាក់មកពីខេត្ត ក្រុងចំនួន១៧ នៅទូទាំងប្រទេស ក្នុងនោះមានប្រជាជនចំនួន ១០០ នាក់ជាជនជាតិទាំង១៣ ដែលកំពុងធ្វើសកម្មភាពប្រចាំថ្ងៃនៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាម ដូចជា ជនជាតិ Muong (ខេត្ត Hoa Binh) ជនជាតិថៃ (ខេត្ត Son La) ជនជាតិ Hmong (ខេត្ត Ha Giang) ជនជាតិ Kho Mu (ខេត្ត Nghe An)។ល។

leftcenterrightdel
បងប្អូនជនជាតិភាគតិចសម្ដែងនៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាម

ក្នុងក្រខ័ណ្ឌនៃកម្មវិធី បងប្អូនជនជាតិទាំងឡាយនឹងចូលរួមការរៀបចំពិធីបុណ្យទានតាមទំនៀមទំលាប់ ច្រៀងបទចម្រៀងប្រពៃណី ការធ្វើម្ហូបអាហារ ជាដើម របស់ជនជាតិខ្លួន ដើម្បីផ្សព្វផ្សាយជូនជនជាតិផ្សេងៗ និងទស្សនិកជន។ ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍នៅមានសកម្មភាពប្រចាំថ្ងៃរបស់ក្រុមជនជាតិនៅភូមិ ដូចជា ការបង្ហាញមុខរបរប្រពៃណី ការលេងឧបករណ៍ភ្លេងជនជាតិ ការបង្ហាញម្ហូបអាហារ។ល៕

បកប្រែដោយ Thuy Anh