ថ្លែងមតិក្នុងពិធីបើក លោកស្រី Lam Thi Thanh Phuong ភារធារីវៀតណាមប្រចាំនៅប្រទេសជប៉ុន ប្រធានគណៈកម្មការរៀបចំ បានឲ្យដឹងថា ពិធីបុណ្យវៀតណាមនៅប្រទេសជប៉ុន គឺជាពិធីបុណ្យ​ប្រចាំឆ្នាំដ៏ធំបំផុតនៅក្នុងទីក្រុងតូក្យូ។ ពិធីបុណ្យនេះជួយផ្សព្វផ្សាយលក្ខណៈពិសេសនៃម្ហូប និងវប្បធម៌វៀតណាមដល់ប្រជាជនជប៉ុន។

leftcenterrightdel
ភ្ញៀវ​វៀតណាម និង​ជប៉ុន​កាត់​ខ្សែបូ​ដើម្បី​បើក​ពិធីបុណ្យ (រូប​ថត៖ vnanet.vn)

អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Shingo Miyake បានសម្តែងក្តីរីករាយចំពោះការអភិវឌ្ឍ​ក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន។ លោកបាននិយាយថា ការដែលមេដឹកនាំបរទេសដំបូងគេដែលនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ទទួលជួប​ក្រោយពី​ចូលកាន់តំណែងគឺនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នោះ គឺជាការបង្ហាញយ៉ាងច្បាស់អំពីការអភិវឌ្ឍ​ទំនាក់ទំនងវៀតណាម-ជប៉ុនលើគ្រប់វិស័យ។

យោងតាមលោកអនុរដ្ឋមន្ត្រី Miyake មុនពេលជំងឺរាតត្បាត សកម្មភាពការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរបានប្រព្រឹត្តទៅយ៉ាងសកម្ម។ ទោះជាយ៉ាងណាក៏ដោយ ក៏ការរីករាលដាលនៃជំងឺកូវីដ ១៩ បានជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពទាំងនេះ។ ដូច្នេះហើយ ពិធីបុណ្យនេះគឺជាព្រឹត្តិការណ៍មួយសម្រាប់ប្រជាជនជប៉ុនអាចទទួលទានអាហារវៀតណាមទោះជា​នៅទីក្រុងតូក្យូក៏ដោយ៕

បកប្រែដោយ Duy Hoan