កាលនៅរស់ ព្រះតេជព្រះគុណ Thich Pho Tue ជាព្រះប្រធានគណៈសង្ឃនាយកនៃសមាគមព្រះពុទ្ធសាសនាវៀតណាមធ្លាប់មានព្រះបញ្ជាថា “ក្រោយពីខ្ញុំទទួលមរណភាព គឺមិនត្រូវធ្វើបុណ្យសពយ៉ាងឧឡារិកទេ ពិធីនេះមានលក្ខណៈសាមញ្ញ និងខ្លីតាមប្រពៃណីព្រះពុទ្ធសាសនាតែប៉ុណ្ណោះទេ ... ពោលគឺគ្មានកម្រងផ្កា គ្មានអានជីវប្រវត្តិវែងឆ្ងាយ មិនទុកឱ្យខ្ជះខ្ជាយពេលវេលាដល់ព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទ។ បើអ្នកណាៗនៅនឹករលឹកពីខ្ញុំ ចូរសូត្រព្រះធម៌នៅឯគេហដ្ឋានរបស់អ្នក ហើយ ឧទ្ទិសកុសលផលបុណ្យដល់លោកិយមានសេចក្តីសុខ និងជីវិតមនុស្សលោកមានភាពសុខសាន្ត”។

leftcenterrightdel
ព្រះតេជព្រះគុណ Thich Pho Tue បានទទួលមរណៈភាពនៅវត្ត Vien Minh បន្ទាប់ពីព្រះជន្មបាន ១០៥ ឆ្នាំ

ទោះបីព្រះតេជគុណ Thich Pho Tue ជាប្រមុខនៃសមាគមព្រះពុទ្ធសាសនាវៀតណាមចាប់តាំងពីឆ្នាំ ២០០៧ មកម៉្លេះក្តី ប៉ុន្តែព្រះតេជគុណ មិននៅទីស្នាក់ការសមាគមនៅវត្ត Quan Su ទេព្រះតេជគុណនៅតែបន្តគង់នៅវត្ត Vien Minh ដែលជាទីតាំងព្រះតេជគុណបានបួសតាំងពីអាយុ ១៨ឆ្នាំដូចធម្មតា។

យោងតាមសមាគមព្រះពុទ្ធសាសនាវៀតណាមឱ្យដឹងថា គ្រប់វត្តធំៗល្បីឈ្មោះតាមបណ្តោយដីសណ្តនៃទន្លេ Hong ភាគខាងជើងវៀតណាមសុទ្ធតែមានវត្តមានដានជើងរបស់ព្រះតេជគុណ Thich Pho Tue។ ព្រះតេជគុណមានចំណេះដឹងអំពីព្រះធម៌ និងអក្សរ Han ដ៏ជ្រៅជ្រះហើយចំណេះដឹងទាំងនេះគឺដោយសារព្រះតេជគុណរៀនដោយខ្លួនឯង ដោយមិនធ្លាប់បានចូលរៀននៅសាលាផ្លូវការណាមួយទេ។

ព្រះតេជគុណ Thich Pho Tue មានការរស់នៅដ៏សាមញ្ញៗពេញមួយជិវិត ក្រៅពីការសូត្រធម៌ សរសេរសៀវភៅ បណ្តុះធម៌នោះ ព្រះតេជគុណមានជីវិតរស់នៅដូចកសិករម្នាក់។ កាលពីមុនជារៀងរាល់ថ្ងៃព្រះតេជគុណនៅតែទៅធ្វើការនៅស្រែ ចំការរហូតដល់អាយុ ៨០ ឆ្នាំ ហើយក្រោយមកដោយសារ សុខភាពចុះខ្សោយ លែងទៅធ្វើស្រែចំការទៀតហើយ ជារៀងរាល់ថ្ងៃព្រះតេជគុណនៅតែធ្វើការនៅក្នុងសួនច្បារ និងសម្អាតផ្ទះ វត្ត។ល។

ក្រៅពីកាន់តំណែងជាប្រធានគណៈសង្ឃនាយកនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ព្រះតេជគុណក៏មានគុណបំណាច់ជាច្រើនក្នុងការរួមចំណែកក្នុងបុព្វហេតុនៃការរួបរួមជាតិ ចាប់ពីចលនាបង្រៀនពេញនិយម រហូតដល់ចលនាកសាងសហករណ៍បន្ទាប់ពីសន្តិភាពត្រូវបានស្តារឡើងវិញ។ ទន្ទឹមនឹងការថែរក្សាវត្តអារាម រួមចំណែកកសាងមាតុភូមិ ព្រះអង្គជាព្រះសង្ឃពិតប្រាកដ តែងតែរក្សាសាមគ្គីភាព សាសនា កសាងសាមគ្គីភាពជាតិទាំងមូល។ ព្រះតេជគុណបានចូលរួមជាសមាជិកគណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀតណាមសម្រាប់វគ្គជាច្រើន ចាប់ពីអាណត្តិទី៤ ដល់ទី៩ ថ្ងៃនេះ៕

សូមគោរពជម្រាបលាអ្នកបណ្តុះគុណធម៌យ៉ាងពិតប្រាកដជាទីគោរព!

បកប្រែដោយ Minh Trung