ក៏ដូចជាគ្រួសារជាច្រើននៅភូមិ Ta Ko Khu ឃុំ Sin Thau ដែរ   លោក Xu Tu Hu អាយុ ៧២ឆ្នាំ បានរៀបរ៉ាប់ថា ក្នុងឱកាសនេះម្ដងៗតែងតែមានមនុស្សម្នាច្រើនកុះករ ព្រោះអ្នកទៅធ្វើការនៅចំងាយបានមកជួបជុំគ្នា ហើយមានសាច់ញាតិមកលេងច្រើន។ លោក Hu បាននិយាយថា៖ «ជីវិតនៅមានការលំបាកក៏ពិតមែន ប៉ុន្តែក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ក្រុមគ្រួសារណាក៏ត្រូវសន្សំប្រាក់ ចិញ្ចឹមជ្រូកមួយក្បាល និងមាន់រាប់សិបក្បាល ដាំបន្លែបន្ថែម ធ្វើនំអង្គុញអណ្តែត ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មីយ៉ាងកក់ក្តៅ និងសម្បាយរីករាយ "។

leftcenterrightdel
ប្រជាជន Ha Nhi រីករាយក្នុង​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី

ក្នុងស្មារតី “បង្រួបបង្រួមបណ្តាជនជាតិ ដើម្បីរួមគ្នាកសាង និងការពារមាតុភូមិ” ចាប់ពីឆ្នាំ ២០២០ ខេត្ត Dien Bien មានបំណងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិភាគតិច Ha Nhi ដែលប្រមូលផ្តុំនៅតំបន់ភូមិ Ta Mieu (ឃុំ Sin Thau)។ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណី អ្នកភូមិបានចូលរួមច្រៀង និងរាំរបាំរបស់ក្រុមជនជាតិ Ha Nhi។ ការសប្បាយរីករាយបំផុតគឺលេងល្បែងប្រជាប្រិយ។ ថ្ងៃចូលឆ្នាំថ្មីក៏បង្កើតឡើងវិញនូវលំហនៃផ្ទះប្រពៃណី ដែលបាន​ដាក់តាំងបង្ហាញសំលៀកបំពាក់ និងឧបករណ៍កសិកម្ម រួម​ទាំង​ការណែនាំមុខម្ហូបរបស់ជនជាតិ Ha Nhi ផង។ ពិធីបុណ្យចូលឆ្មាំប្រពៃណីរបស់ជនជាតិ Ha Nhi គឺជាសកម្មភាពមួយដែលមានសារៈសំខាន់ខាងនយោបាយ វប្បធម៌ និងសង្គម ដោយធានាបាននូវតម្រូវការរបស់ប្រជាជនផង និងផ្សារភ្ជាប់ជាមួយការអភិរក្ស និងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Ha Nhi ផង៕

បកប្រែដោយ Duy Hoan