យើងមានឱកាសមកទស្សនាភូមិ Phieng Khit ឃុំ Thuong An ដែលមានបងប្អូន ១០០% ជាជនជាតិ Dao Tien។ នាពេលទំនេរ យើងមិនពិបាកដើម្បីឃើញរូបភាពស្ត្រី យុវតីកាត់ដេរសំលៀកបំពាក់ប្រពៃណីដោយខ្លួនឯង និងអាចមើលឃើញការប៊ិនប្រសប់ភាពហ្មត់ចត់នៅលើរាល់ស្នាមលម្អិតស្នាមប៉ាក់ និងស្នាមម្ជូលលើសំលៀកបំពាក់។ លោកស្រី Ban Thi Un មនុស្សវ័យចំណាស់នៅភូមិ Phieng Khit បានឲ្យដឹងថា ស្ត្រីជនជាតិ Dao Tien ត្រូវបានម្តាយបង្រៀនកាត់ដេរកាលពីកុមារភាព។ នៅអាយុ ១៥ ឆ្នាំ គេអាចដេរសំពត់ ឬកន្សែងរុំជុំវិញក្បាលដោយខ្លួនឯងបានយ៉ាងស្ទាត់ជំនាញ។ ក្រៅពីស្លៀកពាក់សម្រាប់ធ្វើការបង្កបង្កើនផលប្រចាំថ្ងៃ ជនជាតិ Dao Tien ក៏ស្លៀកពាក់សំលៀកបំពាក់ប្រពៃណីក្នុងថ្ងៃបុណ្យ ពិធីរៀបអាពាហ៍ពិពាហ៍ និងជាពិសេស ក្នុងពិធីផ្តល់ស័ក្តិពេញវ័យសម្រាប់ប្រុសៗទៀតផង។ ការកាត់ដេរសំលៀកបំពាក់ នឹងដើរតាមស្ត្រីភូមិ Phieng Khit អស់មួយជីវិត។

leftcenterrightdel
ស្ដ្រីភូមិ Phieng Khit ដេរសំលៀកបំពាក់ប្រពៃណី

នៅផ្លូវពីឃុំ Thuong An ទៅដល់ឃុំ Coc Dan យើងក៏ឃើញបានបងប្អូនស្រីជាច្រើននាក់ដែលកំពុងអង្គុយក្បែរប្របផ្លូវ ដេរ និងប៉ាក់សំពត់ និងអាវ។ លោកស្រី Dang Thi Then នៅភូមិ Khuoi Dien ឃុំ Coc Dan បានឲ្យដឹងថា នៅពេលមានអាយុ ១២ ឆ្នាំ ខ្ញុំបានរៀនប៉ាក់ហើយ។ យើងត្រូវបានចំណាយពេលជាង ៣ ខែ ដើម្បីកាត់ដេរសម្លៀកបំពាក់ប្រពៃណី ព្រោះភាគច្រើនធ្វើដោយដៃ។ បច្ចុប្បន្ន ស្រ្តីជនជាតិ Dao Tien នៅតែរក្សាការកាត់ដេរសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្លួន។

ដើម្បីអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិ Dao Tien ជាពិសេស គឺការកាត់ដេរនិងពាក់សម្លៀកបំពាក់ប្រពៃណី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ខេត្ត Bac Kan គប្បីជម្រុញការផ្សព្វផ្សាយ ព្រមទាំងធ្វើឲ្យល្អនូវការលើកទឹកចិត្ត និងជួយគាំទ្រប្រជាជនក្នុងការតភ្ជាប់ផលិតផលប្រពៃណីជាមួយទេសចរណ៍សហគមន៍ ជួយប្រជាជនទទួលបានប្រាក់ចំណូលកាន់តែច្រើនពីផលិតផលសម្លៀកបំពាក់ប្រពៃណី៕

បកប្រែដោយ Thuy Anh