ក្រោយពីការធ្វើបម្លាស់ទី រឺជួសជុលផ្ទះរ៉ុងឡើងវិញ បងប្អូនជនជាតិ Gia Rai រៀបចំពិធីសែន Yang (ព្រះអាទិទេព)។ នេះគឺជាឱកាសមួយសម្រាប់ប្រជាជនសម្តែងនូវការដឹងគុណដល់ព្រះអាទិទេព បួងសួងសុំសេចក្តីសុខ និងសេចក្តីចំរើនរុងរឿង។ នៅខែមិថុនា ឆ្នាំ ២០២០ នៅភូមិវប្បធម៌និងទេសចរណ៍បណ្តាជនជាតិវៀតណាម (ទីក្រុងហាណូយ) បងប្អូនជនជាតិ Gia Rai មកពីស្រុក Ia Pa ខេត្ត Gia Lai បានបង្កើតឡើងវិញនូវពិធីសែនឡើងផ្ទះរ៉ុង។ កាសែតកងទ័ពប្រជាជនសូមបង្ហាញរូបថតមួយចំនួនដល់មិត្តអ្នកអានដូចខាងក្រោម៖

leftcenterrightdel
អ្នកភូមិត្រៀមរៀបចំពិធីសែន
leftcenterrightdel
ពិធីបើកត្រូវបានប្រារព្ធឡើងនៅខាងក្រោមផ្ទះ ក្បែរជើងជណ្តើរនៃផ្ទះរ៉ុង
leftcenterrightdel
បន្ទាប់ពីពិធីសែននៅក្រោមផ្ទះ គ្រូសែននិងព្រឹទ្ធាចារ្យរៀបចំពិធីនៅក្នុងផ្ទះ
leftcenterrightdel
អ្នកភូមិទាំងអស់គ្នាប្រារព្ធពិធីសែនផង វាយគងឃ្មោះរាំជុំវិញពានស្រាផង
leftcenterrightdel
នៅចុងបញ្ចប់នៃពិធីសែន អ្នកភូមិទាំងឡាយនាំគ្នារាំ និងច្រៀងនៅទីធ្លាខាងមុខផ្ទះរ៉ុង

បកប្រែដោយ Huyen Trang